ឥណ្ឌូណេស៊ីអំពាវនាវឲ្យនូវែលសេឡង់ ជំរុញអាទិភាពចំនួន៤សម្រាប់កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន

(VOVWORLD) - នៅក្នុងសន្និសីទសារព័ត៌មានតាមអនឡាញមួយ បន្ទាប់ពីជំនួបទ្វេភាគីជាមួយសមភាគីនូវែលសេឡង់ លោកស្រី Nanaia Mahuta រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi បានឲ្យដឹងថា អាទិភាពចំនួន៤ក្នុងកិច្ចសហប្រតិបត្តិការនេះ រួមមាន កិច្ចសហប្រតិបត្តិការលើវិស័យនាវាចរណ៍ ការតភ្ជាប់ គោលដៅនិរន្តរភាព និងពាណិជ្ជកម្មនិងវិនិយោគក្នុងក្របខ័ណ្ឌនៃចក្ខុវិស័យរបស់អាស៊ានចំពោះតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក (AOIP) ។ 

ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសនូវែលហ្សេឡង់ទៅកាន់ទីក្រុងហ្សាកាតា នាថ្ងៃទី ១៥ ខែវិច្ឆិកា ឥណ្ឌូនេស៊ីបានអំពាវនាវឱ្យនូវែលសេឡង់ជំរុញអាទិភាពចំនួន ៤ សម្រាប់កិច្ចសហប្រតិបត្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ នៅក្នុងសន្និសីទសារព័ត៌មានតាមអនឡាញមួយ បន្ទាប់ពីជំនួបទ្វេភាគីជាមួយសមភាគីនូវែលសេឡង់ លោកស្រី Nanaia Mahuta រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi បានឲ្យដឹងថា អាទិភាពចំនួន៤ក្នុងកិច្ចសហប្រតិបត្តិការនេះ រួមមាន កិច្ចសហប្រតិបត្តិការលើវិស័យនាវាចរណ៍ ការតភ្ជាប់ គោលដៅនិរន្តរភាព និងពាណិជ្ជកម្មនិងវិនិយោគក្នុងក្របខ័ណ្ឌនៃចក្ខុវិស័យរបស់អាស៊ានចំពោះតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក (AOIP) ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីក៏បានបញ្ជូនទស្សនៈរបស់ឥណ្ឌូនេស៊ីចំពោះតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ដែលក្នុងនោះបានសង្កត់ធ្ងន់លើទស្សនៈរបស់ឥណ្ឌូនេស៊ីអំពីការកសាងតំបន់មួយប្រកបដោយសន្តិភាពនិងវិបុលភាព ដោយផ្អែកលើកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាប័ន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ