ឥណ្ឌានិងចិនបញ្ជាក់ជាផ្លូវការពីការសំរេចដំណើរការដកកងទ័ពចេញពីតំបន់មានជម្លោះ

(VOVWORLD) - នាថ្ងៃទី ២១ ខែកុម្ភៈ ប្រទេសឥណ្ឌាបានបញ្ជាក់ថា កងទ័ពរបស់ប្រទេសនេះ និងចិនបានសំរេចដំណើរការដកកងទ័ពចេញពីតំបន់មានជម្លោះនៅភាគខាងលិចហិម៉ាឡៃយ៉ា (Himalaya) បន្ទាប់ពីភាពតានតឹងកាន់តែកើនឡើងក្នុងរយៈពេលជាច្រើនខែកន្លងមក។
ឥណ្ឌានិងចិនបញ្ជាក់ជាផ្លូវការពីការសំរេចដំណើរការដកកងទ័ពចេញពីតំបន់មានជម្លោះ - ảnh 1ទាហានឥណ្ឌានិងចិនបានបញ្ចប់ដំណើរការដកកងទ័ពចេញពីតំបន់មានជម្លោះនៅព្រំដែន Himalaya បន្ទាប់ពីភាពតានតឹងកាន់តែកើនឡើងអស់រយៈពេលច្រើនខែកន្លងមក (ប្រភព៖National Herald India)

សេចក្តីថ្លែងការណ៍រួមរបស់ក្រសួងការពារជាតិឥណ្ឌា និងចិនបានឲ្យដឹងថានៅក្នុងកិច្ចចរចាថ្នាក់មេបញ្ជាការអង្គទ័ពលើកទី ១០ នាថ្ងៃទី ២០ ខែកុម្ភៈ ភាគីទាំងពីរបានវាយតម្លៃជាវិជ្ជមានចំពោះការសំរេចដោយរលូននូវដំណើរការដកកងទ័ពចេញពីតំបន់បឹង Pangong។

ទន្ទឹមនឹងនេះ សេចក្តីថ្លែងការណ៍នេះក៏បានបញ្ជាក់ថាទង្វើរដូចពោលខាងលើនេះគឺជា«ជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ» ដែលផ្តល់នូវចំណុចចាប់ផ្តើមដ៏ល្អប្រសើរសម្រាប់ការដោះស្រាយជម្លោះផ្សេងៗទៀតនៅតំបន់ភាគខាងលិចនៃព្រំដែនដែលមានជម្លោះនេះផងដែរ។ ភាពតានតឹងតាមព្រំដែនរវាងឥណ្ឌានិងចិន បានកើនឡើងសារជាថ្មីឡើងវិញកាលពីដើមខែឧសភាឆ្នាំ ២០២០ ក្នុងបរិបទដែលភាគីទាំងពីរ បានបង្កើនការបញ្ជូនកងទ័ពរាប់ពាន់នាក់និងអាវុធធុនធ្ងន់បន្ថែមទៀតនៅតាមព្រំដែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ