ឥណ្ឌា​នឹងវ៉ាដាច់ចិន​ ក្លាយទៅជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុត​នៅលើពិភព​លោកនៅឆ្នាំ ២០២៣

(VOVWORLD) - ក្នុងឆ្នាំ ២០២២ ចំនួនប្រជាជនចិនបានថយចុះជាលើកដំបូង ក្រោយរយៈពេល ៦០ ឆ្នាំ ដោយគូសសញ្ញាចាប់ផ្ដើមនៃដំណាក់កាលដ៏យូរនៃការថយចុះចំនួនប្រជាជន រួមជាមួយនឹងផលប៉ះពាល់យ៉ាងជ្រាលជ្រៅដល់ខឿនសេដ្ឋកិច្ចរបស់ចិន និងពិភពលោក។ 
ឥណ្ឌា​នឹងវ៉ាដាច់ចិន​ ក្លាយទៅជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុត​នៅលើពិភព​លោកនៅឆ្នាំ ២០២៣ - ảnh 1ឥណ្ឌាត្រូវបានគេព្យាករថានឹងវ៉ាដាច់ប្រទេសចិនដើម្បីក្លាយជាប្រទេសដែលមានប្រជាជនច្រើនបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៣។ រូបថត៖ Reuters

អង្គការសហប្រជាជាតិកាលពីថ្ងៃទី ១៨ មករា បានព្យាករណ៍ថា ឥណ្ឌានឹងវ៉ាដាច់ចិន ដើម្បីក្លាយទៅជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំនេះ បើទោះបីជាអត្រាកំណើនប្រជាជនរបស់ប្រទេសនេះកំពុងថយចុះក៏ដោយ។ ក្នុងឆ្នាំ ២០២២ ចំនួនប្រជាជនចិនបានថយចុះជាលើកដំបូង ក្រោយរយៈពេល ៦០ ឆ្នាំ ដោយគូសសញ្ញាចាប់ផ្ដើមនៃដំណាក់កាលដ៏យូរនៃការថយចុះចំនួនប្រជាជន រួមជាមួយនឹងផលប៉ះពាល់យ៉ាងជ្រាលជ្រៅដល់ខឿនសេដ្ឋកិច្ចរបស់ចិន និងពិភពលោក។ យ៉ាងណាក៏ដោយ នាបច្ចុប្បន្ននេះ ប្រជាជនចិនចំនួន ១,៤ ពាន់លាននាក់ គឺ ច្រើន ជាងប្រជាជនឥណ្ឌាចំនួន ១,៣៨ ពាន់លាននាក់តែប៉ុណ្ណោះ។

លើសពីនេះទៅទៀត ជាមួយនឹង ប្រជាជនចំនួន ២៧,៣% ក្នុងអាយុចាប់ពី ១៥ ទៅ ២៩ ឆ្នាំ នោះ ឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រជាជនវ័យក្មេងបំផុតនៅលើពិភពលោក ខណៈពេលដែលចិនបានឈានចូលដំណាក់កាលប្រជាជនវ័យចំណាស់។ អត្រាកំណើនប្រជាជន ជាមធ្យម ប្រចាំឆ្នាំរបស់ប្រទេសអាស៊ីខាងត្បូងនេះគឺ ១,២% ចាប់តាំងពីឆ្នាំ ២០១១ ថយចុះ បើប្រៀបធៀបនឹងកម្រិត ១,៧% កាលពី ១០ ឆ្នាំមុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ