ឥណ្ឌានិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា


ឥណ្ឌានិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា - ảnh 1
ឥណ្ឌានិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា​ (VNA)

(VOVworld) – នាថ្ងៃទី ៧ ធ្នូ គណៈរដ្ឋមន្ត្រីឥណ្ឌាដឹកនាំដោយនាយករដ្ឋមន្ត្រី
 លោក Narenda Modi បានអនុម័តលើអនុស្សារណៈយោគយល់គ្នាទៅវិញទៅ
 មក (MoU) រវាងឥណ្ឌានិងវៀតណាមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសា
ស្ត្របច្ចេកវិទ្យា។ គោលដៅនៃ MoU គឺអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការនិរន្តរភាព
 និងយូរអង្វែងដោយឈរលើមូលដ្ឋានសមភាពនិងមានផលប្រយោជន៍ដូច
គ្នាលើ វិស័យព័ត៌មានតាមច្បាប់និងការកំណត់របស់ប្រទេសនិមួយៗ។ ការ
អនុវត្ត MoU នេះនឹងនាំមកនូវផលប្រយោជន៍ជាច្រើនសំរាប់ភាគីទាំងពីរ
លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាតាមរយៈការកសាងយន្តការនិងសមត្ថភាព
លើវិស័យនេះនិងការ អភិវឌ្ឍន៍ប្រភពធនធានមនុស្ស។ ឯកសារពោលខាង
លើមានសុពលភាពក្នុងរយៈ ពេល ៥ ឆ្នាំ ហើយត្រូវបានអនុវត្តតាមរយៈការ
បង្កើតក្រុមការងាររួមនៃតំណាង របស់ប្រទេសទាំងពីរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ