ឥណ្ឌានិងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការនុយគ្លេអែរស៊ីវិល

ឥណ្ឌានិងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការនុយគ្លេអែរស៊ីវិល - ảnh 1
នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និងប្រធានាធិបតីអាមេរិកលោក Barack Obama ក្រោយជំនួបចរចារនាថ្ងៃទី២៥ មករា (រូបថត៖internet)

(VOVworld) - នាថ្ងៃទី២៥ មករា នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និង ប្រធានាធិបតីអាមេរិកលោក​ Barack Obama ដែលកំពុងបំពេញទស្សនកិច្ចនៅ
ប្រទេសអាស៊ីខាងត្បូងនេះ បានប្រកាសថាភាគីទាំង២ទទួលបានកិច្ចព្រមព្រៀង
១សំដៅដោះស្រាយភាពទាល់ច្រកដែលបានអូសបន្លាយក្នុងអំឡុង៦ឆ្នាំកន្លងទៅ ទាក់ទិនដល់កិច្ចសហប្រតិបតិ្តការនុយគ្លេអែរស៊ីវិលទ្វេភាគី។ថ្លែងមតិ នៅសន្និសីទ
កាសែតរួមនៅរដ្ឋធានី ញូវដេលី របស់ឥណ្ឌា លោកនាយករដ្ឋមន្រ្តី Narendra Modi
បានលើកច្បាស់ថា កិច្ចព្រមព្រៀងនុយគ្លេអែរស៊ីវិល គឺជាបញ្ហា ស្នូលក្នុងកិច្ចសហ
ប្រតិបតិ្តការទ្វេភាគី។រីឯខ្លួនវិញ ប្រធានាធិបតីលោក Barack Obama បានអះអាង
ថាភាគីទាំង២សន្យានឹងឆ្ពោះទៅកិច្ចព្រមព្រៀងសហប្រតិ បតិ្តការលើគ្រប់
វិស័យ១ស្ដីពីនុយគ្លេអែរស៊ីវិល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ