ឥណ្ឌានិងអាស៊ានជម្រុញសក្តានុពលសេដ្ឋកិច្ចតាមរយៈការតភ្ជាប់

(VOVWORLD) - ចាប់ពីថ្ងៃទី ១១ ដល់ ថ្ងៃទី១២ ខែវិច្ឆិកា សភាពាណិជ្ជកម្មនិងឧស្សាហកម្ម PHD (PHDCCI - ឥណ្ឌា) បានរៀបចំកិច្ចប្រជុំអាជីវកម្មជាន់ខ្ពស់ឥណ្ឌា - អាស៊ានដោយមានប្រធានបទថា“ រួមដំណើរជាមួយគ្នាក្នុងបច្ចុប្បន្នកាលនិងអនាគតកាល” នៅ PHD House ទីក្រុង New Delhi។
ឥណ្ឌានិងអាស៊ានជម្រុញសក្តានុពលសេដ្ឋកិច្ចតាមរយៈការតភ្ជាប់ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីបង្កើតឱកាសសម្រាប់ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងឥណ្ឌានិងអាស៊ាន ព្រមទាំងការភ្ជាប់សហគ្រាស ផ្សព្វផ្សាយនិងណែនាំផលិតផល សេវាកម្ម និងចុះហត្ថលេខាលើព្រមព្រៀងនានា ដើម្បីរួមចំណែកក្នុងការដោះស្រាយឧបសគ្គខាងពាណិជ្ជកម្មក៏ដូចជាណែនាំរដ្ឋនានា ដែលជាកំលាំងចលករនៃកំណើនរបស់ឥណ្ឌា។ ក្នុងរយៈពេលពីរថ្ងៃ កិច្ចប្រជុំនេះនឹង ផ្តោតលើវិស័យបច្ចេកវិទ្យាព័ត៌មាន ពាណិជ្ជកម្ម      អេឡិចត្រូនិច និងបច្ចេកវិទ្យា ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាលនិងឱសថ ក៏ដូចជាក្នុងវិស័យអប់រំនិងអភិ វឌ្ឍជំនាញ និងវប្បធម៌ ទេសចរណ៍ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ