ឥណ្ឌានិងអាហ្វ្រីកខាងត្បូងជំរុញពាណិជ្ជកម្មទ្វេភាគី

ឥណ្ឌានិងអាហ្វ្រីកខាងត្បូងដាក់ចេញគោលដៅទទួលបានតំលៃប្រាក់ពាណិជ្ជកម្ម
ទ្វេភាគី បាន ១៥ ពាន់លានដុល្លាអាមេរិក មុនឆ្នាំ ២០១៤។ គោលដៅនេះ ត្រូវបាន ប្រធានាធិបតីឥណ្ឌា លោកស្រី Pratibha Patil ដែលកំពុងមានដំណើរទស្សនកិច្ចនៅ
អាហ្វ្រីកខាងត្បូង និងប្រធានាធិបតីប្រទេសម្ចាស់ផ្ទេះ លោក Jacob Zuma បានប្រកាស
នៅវេទិការពាណិជ្ជកម្ម អាហ្វ្រីកខាងត្បូង-ឥណ្ឌា ដែលបានរៀបចំនៅរដ្ឋធានី Pretoria របស់អាហ្វ្រីកខាងត្បូង។ ថ្លែមតិនៅវេទិការ ប្រធានាធិបតី Jacob Zuma បានឲ្យដឹងថា៖ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ នៅឥណ្ឌាររបស់ប្រធានាធិបតី Jacob Zuma ក្នុងឆ្នាំ
២០១០ ភាគីទាំង ២ បានឯកភាពបង្កើន ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី និងដាក់ចេញ
គោលដៅលើកតំលៃប្រាក់ពាណិជ្ជកម្ម រវាងប្រទេសទាំង ២ ឡើង ១៥ ពាន់លានដុល្លា
អាមេរិក នាឆ្នាំ ២០១៤។ ក្នុងដំណើរទស្សនកិច្ចនៅអាហ្វ្រីកខាងត្បូងលើកនេះ របស់
ប្រធានាធិបតីឥណ្ឌា បណ្ដាថ្នាក់ដឹកនាំនៃប្រទេសទាំង ២ បានចាត់ទុកថា៖ អាហ្វ្រីក
ខាងត្បូងនឹងឥណ្ឌា នឹងសំរេច គោលដៅពោលខាងលើ មុនឆ្នាំ ២០១៤៕

ឥណ្ឌានិងអាហ្វ្រីកខាងត្បូងជំរុញពាណិជ្ជកម្មទ្វេភាគី - ảnh 1
Image: Internet

ប្រតិកម្មទៅវិញ

ផ្សេងៗ