ឥណ្ឌូនេស៊ីជំនះពុះពារលើករណីគ្រោះថ្នាក់ធ្លាក់យន្តហោះ

(VOVWORLD) - មធ្យោបាយសង្គ្រោះរាប់សិបគ្រឿងរួមទាំងនាវាចម្បាំង ឧទ្ធម្ភាគចក្រ និងអ្នកមុជទឹក មកពីកងទ័ពជើងទឹក ប៉ូលីស សមុទ្រ ឥណ្ឌូណេស៊ីកំពុងសម្របសម្រួលស្វែងរកនៅក្នុងតំបន់រវាងកោះ Laki និងកោះ Lancang ដែលមានចម្ងាយពីចាការតាប្រមាណ ៣០ គីឡូម៉ែត្រតាមភាគពាយព្យ។

កាលពីថ្ងៃទី ១០ ខែមករា ឥណ្ឌូនេស៊ីបានរកឃើញសញ្ញាដែលត្រូវបានចាត់ទុកថាចេញពីប្រអប់ខ្មៅនៃយន្ដហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air ដែលបានធ្លាក់កាលពីមួយថ្ងៃមុន នៅឯលំហសមុទ្រនៃរដ្ឋធានីចាកាតា។ មធ្យោបាយសង្គ្រោះរាប់សិបគ្រឿងរួមទាំងនាវាចម្បាំង ឧទ្ធម្ភាគចក្រ និងអ្នកមុជទឹក មកពីកងទ័ពជើងទឹក ប៉ូលីស សមុទ្រ ឥណ្ឌូណេស៊ីកំពុងសម្របសម្រួលស្វែងរកនៅក្នុងតំបន់រវាងកោះ Laki និងកោះ Lancang ដែលមានចម្ងាយពីចាការតាប្រមាណ ៣០ គីឡូម៉ែត្រតាមភាគពាយព្យ។ រហូតដល់ព្រឹកថ្ងៃទី ១០ ខែមករាកម្លាំងមានសមត្ថកិច្ចបានរកឃើញកម្ទេចកម្ទីយន្តហោះនិង វត្ថុមួយចំនួនដែលសង្ស័យថារបស់អ្នកដំណើរលើយន្តហោះនេះ។ មុននេះយន្ដហោះប៊ូអ៊ីង ៧៣៧-៥០០ បានបាត់ការទាក់ទងជាមួយស្ថាននីយ៍ត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសបន្ទាប់ពីហោះចេញពីរដ្ឋធានីចាកាតាទៅកាន់ទីក្រុង Pontianak ក្នុងខេត្ត West Kalimantan ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ