ឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីស្ត្រីអាស៊ានលើកទី ៤

(VOVWORLD) - ក្រសួងសិទិ្ធស្ត្រីនិងការពារកុមារឥណ្ឌូនេស៊ីនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំស្ត្រីរដ្ឋមន្ត្រីអាស៊ានលើកទី ៤ (AMMW) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១-១៥ ខែតុលា។ 

ជាមួយនឹងប្រធានបទ “សេដ្ឋកិច្ចឌីជីថលនិងហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយដើម្បីលើកកម្ពស់ការប្រកួតប្រជែងរបស់ស្ត្រីអាស៊ាន” ហើយ AMMW លើកទី ៤ បង្ហាញពីការប្តេជ្ញាចិត្តរបស់តំបន់ ចំពោះសមភាពយេនឌ័រនិងការផ្តល់អំណាចដល់ស្ត្រី។

នៅក្នុងសេចក្តីប្រកាសមួយនៅថ្ងៃទី ៧ ខែតុលា រដ្ឋមន្ត្រី Bintang Puspayoga បានសង្កត់ធ្ងន់ថា ដោយមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងកិច្ចការនារីនិងសមាជិកគណៈកម្មាធិការស្ត្រីស្តីពីអាស៊ាន (ACW) សន្និសីទនេះមានសារៈសំខាន់ខ្លាំងណាស់ ព្រោះឥណ្ឌូនេស៊ីនឹងក្លាយជាប្រទេសម្ចាស់ផ្ទះនិងកាន់ដំណែងប្រធាន AMMW សម្រាប់រយៈពេល ៣ ឆ្នាំខាងមុខនេះ។ នៅក្នុងកិច្ចប្រជុំ AMMW លើកទី ៤ នៅថ្ងៃទី ១៥ ខែតុលា ក្រុមរដ្ឋមន្ត្រីនឹងពិភាក្សាលើប្រធានបទ “សេដ្ឋកិច្ចឌីជីថលនិងហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ស្ត្រីអាស៊ាន” ហើយគ្រោងនឹងអនុម័តលើ សេចក្តីថ្លែងការរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ