ឥណ្ឌូនេស៊ីបង្កើនសន្តិសុខដើម្បីការពារពិធីទទួលតំណែងប្រធានាធិបតី

(VOVWORLD) -ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន តំណាងប៉ូលិស្តជាតិឥណ្ឌូនេស៊ីបានអះអាងថាសន្តិសុខនឹងត្រូវបានរឹតបន្តឹងនៅពាសពេញប្រទេសឥណ្ឌូនេស៊ី ដែលផ្តោតសំខាន់លើតំបន់ទីក្រុង Jakarta ។

ទាហាននិងប៉ូលីសចំនួន ២៧ ០០០ នាក់របស់ប្រទេសនេះត្រូវបានដាក់ក្នុងស្ថានភាពប្រកាសអាសន្ន មុនពិធីទទួលតំណែងរបស់ប្រធានាធិបតីលោក Joko Widodo និង អនុប្រធានាធិបតី លោក Ma'ruf Amin ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២០ ខែតុលានៅទីក្រុង Jakarta។

នាថ្ងៃទី ៧ ខែតុលា ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន តំណាងប៉ូលិស្តជាតិឥណ្ឌូនេស៊ីបានអះអាងថាសន្តិសុខនឹងត្រូវបានរឹតបន្តឹងនៅពាសពេញប្រទេសឥណ្ឌូនេស៊ី ដែលផ្តោតសំខាន់លើតំបន់ទីក្រុង Jakarta ។ កងកម្លាំងសន្តិសុខត្រូវបានដាក់ក្នុងស្ថានភាពប្រកាសអាសន្នខ្ពស់បំផុតក្នុងថ្ងៃដែលប្រព្រឹត្តិទៅពិធីទទួលតំណែងប្រធានាធិបតី។ ហើយការប្រកាសអាសន្នសន្តិខុសនេះនឹងត្រូវបានដកនាថ្ងៃទី ២១ ខែតុលាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ