ឥណ្ឌូនេស៊ីប្រកៀកស្មាជាមួយអាស៊ានច្រានចោលការទាមទាដែននាវាចរណ៍នៅសមុទ្រខាងកើត

(VOVWORLD) - ក្រៅពីការប្រតិបត្តិច្បាប់ដោយឥតងាករេនោះ ឥណ្ឌូណេស៊ីបានរួមជាមួយបណ្តាប្រទេសអាស៊ានផ្សេងទៀត បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់អំពីការច្រានចោលរាល់ការទាមទាផ្នែកនាវាចរណ៍របស់ចិន ដែលផ្ទុយទៅនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។
ឥណ្ឌូនេស៊ីប្រកៀកស្មាជាមួយអាស៊ានច្រានចោលការទាមទាដែននាវាចរណ៍នៅសមុទ្រខាងកើត - ảnh 1 រដ្ឋមន្ត្រីការបរទេស ឥណ្ឌូនេស៊ីលោកស្រី Retno Marsudi 

ថ្លែងនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ២២ ខែតុលា រដ្ឋមន្ត្រីការបរទេស ឥណ្ឌូនេស៊ីលោកស្រី Retno Marsudi បានឲ្យដឹងថា ក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាតកូវីដ ១៩ នោះ ឥណ្ឌូណេស៊ីបានបន្តការពារដែនសមុទ្រ Natuna ពីចំណុចក្តៅនៃជម្លោះនៅសមុទ្រខាងកើត។ លោកស្រី Retno Marsudi ក៏បានបញ្ជាក់ថា ក្រៅពីការប្រតិបត្តិច្បាប់ដោយឥតងាករេនោះ ឥណ្ឌូណេស៊ីបានរួមជាមួយបណ្តាប្រទេសអាស៊ានផ្សេងទៀត បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់អំពីការច្រានចោលរាល់ការទាមទាផ្នែកនាវាចរណ៍របស់ចិន ដែលផ្ទុយទៅនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ តាមរយៈកំណត់ ទូតដែលបានបញ្ជូនទៅគណៈកម្មការអង្គការសហប្រជាជាតិស្តីពីព្រំប្រទល់នៃខ្ពង់រាបបាតសមុទ្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ