ឥណ្ឌូនេស៊ីរៀបចំការបញ្ជូនវិលត្រឡប់នូវអ្នកនេសាទវៀតណាមដ៏ធំបំផុតតាំងពីមុនមក

ឥណ្ឌូនេស៊ីរៀបចំការបញ្ជូនវិលត្រឡប់នូវអ្នកនេសាទវៀតណាមដ៏ធំបំផុតតាំងពីមុនមក - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីលោក Hoang Anh Tuan ថ្លែងមតិនៅពិធីបញ្ជូនវិលត្រឡប់អ្នកនេសាទវៀតណាម (រូបថត៖Do Quyen/Vietnam+)

(VOVworld) - នាថ្ងៃទី១៣ កញ្ញា នៅកំពង់ផែ Pelabuhan Teluk Lampa ខេត្ត
Natuna របស់ឥណ្ឌូនេស៊ី បានប្រព្រឹត្តទៅពិធីបញ្ជូនវិលត្រឡប់នូវអ្នកនេសាទវៀត
ណាមចំនួន២២៨នាក់។នេះជាការបញ្ជូនវិលត្រឡប់អ្នកនេសាទដ៏ធំបំផុតតាំងពីមុន
មក ហើយក៏ជាលើកដំបូងដែលវៀតណាមនិងឥណ្ឌូនេស៊ីអនុវត្តន៍របៀបបញ្ជូន អ្នក
នេសាទនៅសមុទ្រដែរ។អគ្គលេខាធិការក្រសួងនាវាចរណ៍និងរបរនេសាទ ឥណ្ឌូ
នេស៊ីលោក Sjarief Widjaja ឲ្យដឹងថា ប្រទេសនេះយល់អំពីផលប្រយោជន៍ របស់
អ្នកនេសាទ ហើយខំប្រឹងប្រែងធានាផលប្រយោជន៍ពោលខាងលើ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីលោក Hoang Anh Tuan បានថ្លែង
អំណរគុណរដ្ឋាភិបាលឥណ្ឌូនេស៊ី ដោយបានប្រព្រឹត្តយ៉ាងមនុស្សធម៌ចំពោះអ្នក
នេសាទវៀតណាមដែលត្រូវចាប់ខ្លួន ព្រមទាំងថ្លែងអំណរគុណកិច្ចសហការរវាង
ស្ថាប័នទាក់ទិននានានៃប្រទេសទាំងពីរ ក្នុងការសំរេចបែបបទយ៉ាងឆាប់រហ័ស
ដើម្បីបញ្ជូនវិលត្រឡប់អ្នកនេសាទមកប្រទេសវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ