ឥណ្ឌូនេស៊ីរៀបចំផ្សារណាត់ពិព័រណ៍ការពារជាតិឆ្នាំ២០១៦

ឥណ្ឌូនេស៊ីរៀបចំផ្សារណាត់ពិព័រណ៍ការពារជាតិឆ្នាំ២០១៦ - ảnh 1
ពិព័រណ៍ការពារជាតិឥណ្ឌូនេស៊ីឆ្នាំ២០១៥ (រូបថត៖beritadaerah.co.id)

(VOVworld) - ក្រសួងការពារជាតិឥណ្ឌូនេស៊ីប្រកាសថា នឹងរៀបចំពិព័រណ៍
ការពារជាតិឆ្នាំ២០១៦ចាប់ពីថ្ងៃទី២៥ វិច្ចិកាខាងមុខនៅរដ្ឋធានីហ្សាកាតា។នេះជា
ពិព័រណ៍មួយក្នុងចំណោមពិព័រណ៍ធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍អំពីវិស័យការពារ
ជាតិ អាកាសចរណ៍អវកាស និងនាវាចរណ៍ ដែលទាក់ទាញការចូលរួមរបស់
ប្រទេសនានាក្នុងតំបន់ព្រមទាំងមហាអំណាចពិភពលោកលើវិស័យការពារជាតិដូច
ជាអាមេរិក អាល្លឺម៉ង់ ឥណ្ឌា ទៀតផង។ក្រុមហ៊ុនសរុបចំនួន៨៤០មកពីប្រទេសចំនួន
៥៥នឹងយកមកតាំងបង្ហាញផលិតផលការពារជាតិទំនើបបំផុតនៅទីនេះ។ព្រឹត្តិការ
ណ៍នេះនឹងជាឱកាសដើម្បីផ្សព្វផ្សាយនិងជំរុញការអភិវឌ្ឍន៍ផ្នែក ឧស្សាហកម្មការ
ពារជាតិ អាកាសចរណ៍ សេវាកម្មសន្តិសុខ បច្ចេកវិទ្យានាវា ចរណ៍ តភ្ជាប់ដៃគូ ផ្គត់
ផ្គង់ព័ត៌មានអំពីទីផ្សារសំខាន់ៗ និងបណ្ដាញប្រទេសនានា ដែលចំណាយប្រាក់
ធំបំផុតលើវិស័យការពារជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ