ឥណ្ឌូនេស៊ីអនុវត្តន៍ការងារជួយសង្គ្រោះ ក្រោយពី រលកយក្ស​ស៊ូណាមី​នៅ​ភាគកណ្តាល Sulawesi

(VOVWORLD) -លោក Sutopo Purwo Nugroho ប្រធានផ្នែកសារព័ត៌មាន និងទំនាក់ទំនងសារធារណជននៃទីភ្នាក់ងារទទួលបន្ទុកគ្រោះធម្មជាតិ  (BNPB) បានធ្វើបច្ចុប្បន្នភាពការព្យាករណ៍ថា ចំនួន ជនរងគ្រោះនៅក្នុងការរញ្ជួយដីនឹងបន្តកើនឡើង។
 

បណ្ដាក្រុមការងារសុខាភិបាល មកពីភ្នាក់ងាររដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រញាប់ប្រញាល់ទៅកាន់ Palu និង Donggala ភាគកណ្តាល Sulawesi សំដៅជួយសង្គ្រោះ បន្ទាប់ពីការរញ្ជួយដីដ៏ធំនៅតំបន់នេះ កាលពីថ្ងៃទី ២៨ ខែកញ្ញា។ នាថ្ងៃទី ២៩ ខែកញ្ញា តាមរយៈបណ្ដាញសង្គម Twitter លោក Sutopo Purwo Nugroho ប្រធានផ្នែកសារព័ត៌មាន និងទំនាក់ទំនងសារធារណជននៃទីភ្នាក់ងារទទួលបន្ទុកគ្រោះធម្មជាតិ  (BNPB) បានធ្វើបច្ចុប្បន្នភាពការព្យាករណ៍ថា ចំនួន ជនរងគ្រោះនៅក្នុងការរញ្ជួយដីនឹងបន្តកើនឡើង។

តាមក្រសួងសុខាភិបាលឥណ្ឌូនេស៊ីថា មជ្ឈមណ្ឌលសុខាភិបាល Sulawesi ខាងលិច និងការិយាល័យសុខាភិបាលភាគខាងត្បូង Sulawesi ក៏បានចាត់បញ្ជូនកម្លាំងទៅជួយឧបត្ថម្ភ Palu និង Donggala ផងដែរ។

ចំនួនជនរងគ្រោះក្នុងគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមី នៅនើកោះ Sulawesi នាថ្ងៃទី ២៨ ខែកញ្ញាបានកើនឡើង ៤០០ នាក់ ក្នុងនោះមានមនុស្សចំនួន៥០ នាក់ត្រូវស្លាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ