ឥណ្ឌាប្រកាសរៀបចំកិច្ចប្រជុំកំពូល SCO តាមទម្រង់អ៊ីនធឺរណែត

(VOVWORLD) - កាលពីថ្ងៃទី ៣០ ខែឧសភា ក្រសួងការបរទេសឥណ្ឌាបានប្រកាសថានឹងរៀបចំកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ(SCO) តាមទម្រង់ អ៊ីនធឺរណែត នាខែកក្កដាខាងមុខ។ 
ឥណ្ឌាប្រកាសរៀបចំកិច្ចប្រជុំកំពូល SCO តាមទម្រង់អ៊ីនធឺរណែត - ảnh 1នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នឹងធ្វើជាអធិបតីនៃកិច្ចប្រជុំកំពូល SCO តាមអ៊ីនធឺណែត។ រូបថត៖ TOI

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសឥណ្ឌាបានលើកច្បាស់ថា សន្និសីទលើកទី ២២ របស់ក្រុមប្រឹក្សារដ្ឋប្រមុខរដ្ឋ SCO នឹងត្រូវបានរៀបចំឡើងតាមទម្រង់តាមអ៊ីនធឺរណែតនាថ្ងៃទី ៤ ខែកក្កដា ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ។ ប្រធានបទនៃសន្និសីទកំពូលឆ្នាំនេះគឺ “ឆ្ពោះទៅរក SCO សុវត្ថិភាពមួយ”។

សេចក្តីប្រកាសនេះក៏បានឲ្យដឹងថា ប្រមុខរដ្ឋនៃប្រទេសជាសមាជិក SCO ទាំងអស់រួមមាន៖ ចិន រុស្ស៊ី កាហ្សាក់ស្ថាន Kyrgyzstan, Pakistan, Tajikistan និង Uzbekistan ត្រូវបានអញ្ជើញចូលរួមសន្និសីទនេះ ខណៈដែលប្រទេសអ៊ីរ៉ង់ បេឡារុស្សនិងម៉ុងហ្គោលីបានចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍។ យោងតាមប្រពៃណីរបស់ SCO ប្រទេស Turkmenistan នឹងក្លាយជាផ្ញៀវកិត្តិយសរបស់ប្រធាន SCO នៅក្នុងសន្និសីទលើកនេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ