ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើរតួនាទីយ៉ាងសំខាន់ចំពោះកាណាដា

(VOVWORLD) - នៅក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកដែលរដ្ឋាភិបាលកាណាដាបានប្រកាសនៅថ្ងៃទី ២៧ ខែវិច្ឆិកា ទីក្រុងអូតាវ៉ាបានកំណត់ថា តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំអនាគតរបស់កាណាដាសម្រាប់ពាក់កណ្តាលសតវត្សន៍ខាងមុខ។
ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើរតួនាទីយ៉ាងសំខាន់ចំពោះកាណាដា - ảnh 1នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau។ (រូបថត៖ AFP/TTXVN)

រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Justin Trudeau បានសង្កត់ធ្ងន់នៅក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកថា រាល់បញ្ហាសំខាន់ៗសម្រាប់ប្រជាជនកាណាដា - រួមទាំងសន្តិសុខជាតិ វិបុលភាពសេដ្ឋកិច្ច ការគោរពច្បាប់អន្តរជាតិ តម្លៃប្រជាធិបតេយ្យ សុខភាពសាធារណៈ ការការពារបរិស្ថាន និងសិទ្ធិមនុស្ស - នឹងត្រូវបានកំណត់រូបរាងដោយទំនាក់ទំនងរបស់ប្រទេសអាមេរិកខាងជើងនេះ (និងសម្ព័ន្ធមិត្ត ដៃគូនានា) ជាមួយបណ្តាប្រទេសក្នុងតំបន់មហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក។

កាណាដាបានបញ្ជាក់ថា ឥណ្ឌូ-ប៉ាស៊ីហ្វិកកំពុងបង្ហាញនូវកាលានុវត្តភាពថ្មី ដែលទាមទារឱ្យមានការផ្លាស់ប្តូរជំនាន់មួយនៅក្នុងគោលនយោបាយការបរទេសរបស់កាណាដា ដើម្បីធានាឱ្យប្រជាជននៃប្រទេសនេះ និងក្នុងតំបន់ ទទួលបានអត្ថប្រយោជន៍ពីការចូលរួមរបស់កាណាដា។

ឥណ្ឌូ-ប៉ាស៊ីហ្វិក បច្ចុប្បន្នជាតំបន់សេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក។ តាមការព្យាករណ៍ថា នៅឆ្នាំ ២០៣០ ទីនេះនឹងក្លាយជាកន្លែងរស់នៅសម្រាប់ ២/៣ នៃវណ្ណៈកណ្តាលពិភពលោក។ ការកសាងទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌របស់កាណាដាជាមួយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក យុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកបានបង្ហាញពីការប្តេជ្ញាយ៉ាងខ្លាំងរបស់កាណាដា ក្នុងការវិនិយោគលើធនធាន ដើម្បីអនាគត និងផលប្រយោជន៍របស់ប្រទេសកាណាដា ក៏ដូចជាតំបន់ទាំងមូល៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ