ឥណ្ឌារិះគន់ចិនធ្វើឲ្យភាពតានតឹងកើនឡើងនៅសមុទ្រខាងកើត

ឥណ្ឌារិះគន់ចិនធ្វើឲ្យភាពតានតឹងកើនឡើងនៅសមុទ្រខាងកើត - ảnh 1
ចិនដាក់ពង្រាយកាំជ្រួចមីស៊ីលនៅលើកោះ​ Phu Lam ចំណុះប្រជុំកោះ Hoang Sa របស់វៀតណាម (រូបថត៖abc.net.au)

(VOVworld) - ក្នុងបទសន្ទរកថាសំខាន់មួយនៅសន្និសីទសន្ទនាឥណ្ឌា-អាស៊ាន
លើកទី៨ ដែលទើបនឹងបានប្រព្រឹត្តទៅនៅរដ្ឋធានីញូដេលី រដ្ឋមន្រ្តីការបរទេស
ឥណ្ឌាលោកស្រី Sushma Swaraj បានអំពាវនាវឲ្យប៉េកាំងជៀសវាងសកម្មភាពដោយ
ឯកតោភាគីណាក៏ដោយដែលអាចបង្កភាពតានតឹងនៅក្នុងតំបន់ ក្នុងកាលៈទេសៈ
អាមេរិកបានបញ្ជាក់នូវការចិនរៀបចំកាំជ្រួចមីស៊ីលនៅលើកោះ Phu Lam ចំណុះ
ប្រជុំកោះ Hoang Sa របស់វៀតណាម។លោកស្រី Swaraj បានចាត់ទុកថា មហា
សាគរនិងសមុទ្រ រួមមានសមុទ្រខាងកើត គឺជាផ្លូវនាំទៅភាពសម្បូររុងរឿងនិង
សន្តិសុខ។លោកស្រីបានឲ្យដឹងថែមទៀតថា ឥណ្ឌាជួយឧបត្ថម្ភការអភិវឌ្ឍន៍នៃ
រចនាសម្ព័ន្ធតំបន់ រួមមានតម្លាភាព តុល្យភាព និងការបើកចំហរចំពោះសន្តិសុខ
និងកិច្ចសហប្រតិបតិ្តការនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក។
ក្នុងពេលនោះ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក Vikas Swarup បាន
អះអាងថា ប្រការសំខាន់គឺធានាឲ្យការអនុវត្តន៍យ៉ាងគ្រប់គ្រាន់និងប្រកបដោយ
 ប្រសិទ្ធិភាពនូវសេចក្ដីថ្លែងការណ៍ស្ដីអំពីការប្រតិបតិ្តរបស់ភាគីនានានៅសមុទ្រ
ខាងកើត (DOC) ហើយបញ្ចប់ការចរចារដើម្បីបង្កើតក្រមប្រតិបតិ្តនៅសមុទ្រខាង
កើត (COC) ដោយឈរលើមូលដ្ឋានស្រុះចិត្តគំនិតយ៉ាងឆាប់រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ