ឥណ្ឌារៀបចំសិក្ខាសាលា "UNCLOS៖ ដំណោះស្រាយក្នុងការគ្រប់គ្រងប្រការសកលរួមនៅសមុទ្រ"

(VOVWORLD) -ចាប់ពីថ្ងៃទី ៤ ដល់ ថ្ងៃទី ៦ តុលា នៅ ឥណ្ឌា មូលនិធិឥណ្ឌាបានរៀបចំសិក្ខាសាលាស្ដីពីអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដោយប្រធានបទ "UNCLOS៖ ដំណោះស្រាយក្នុងការគ្រប់គ្រងប្រការសកលរួមនៅសមុទ្រ"។
ឥណ្ឌារៀបចំសិក្ខាសាលា ឥណ្ឌារៀបចំសិក្ខាសាលា "UNCLOS៖ ដំណោះស្រាយក្នុងការគ្រប់គ្រង
ប្រការសកលរួមនៅសមុទ្រ"  

ចាប់ពីថ្ងៃទី ៤ ដល់ ថ្ងៃទី ៦ តុលា នៅ ឥណ្ឌា មូលនិធិឥណ្ឌាបានរៀបចំសិក្ខាសាលាស្ដីពីអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដោយប្រធានបទ "UNCLOS៖ ដំណោះស្រាយក្នុងការគ្រប់គ្រងប្រការសកលរួមនៅសមុទ្រ"។ អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ឥណ្ឌា លោក  Ton Sinh Thanh បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសមុទ្រខាងកើតអំពីទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រ និងប្រភពធនធានធម្មជាតិ។ លោកបានឲ្យដឹងថាភាគីនីមួយៗ បានប្រកាសអធិបតេយ្យភាពនៅសមុទ្រខាងកើតគម្បីអត់ធ្មត់ កុំឲ្យស្ថានភាពកាន់តែស្មុគស្មាញ ដោយមិនផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននៅតំបន់នេះ ហើយគោរពសេចក្តីថ្លែងការណ៍ស្តីអំពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)។ លោកក៏បានសង្កត់ធ្ងន់ទៅលើតួនាទីកម្លាំង សមូហភាព នៃបណ្ដាប្រទេសក្នុងតំបន់ ក៏ដូចជាបណ្ដាមហាអំណាចបរទេសនៅខាងក្រៅតំបន់ ក្នុងនោះ ឥណ្ឌាគប្បីរួមចំណែកយ៉ាងសកម្មថែមទៀតនៅសមុទ្រខាងកើត។

សិក្ខាសាលានេះបានផ្ដោតសំខាន់ទៅលើប្រធានបទចំនួន ៤ គឺ៖ ភាពគតិយុត្តដ៏យូរអង្វែងនៃ UNCLOS និងបន្តអនុវត្តអនុសញ្ញានេះ ក្នុងសតវត្សទី ២១  ទួនាទីរបស់ UNCLOS ក្នុងការបង្កលក្ខណៈងាយស្រួលដោះស្រាយសន្តិភាព និងជម្លោះជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ