ឥណ្ឌាវាយតម្លៃចំពោះប្រសិទ្ធភាពនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីរុស្ស៊ី Putin

(VOVWORLD) - លោក Modi បានវាយតម្លៃខ្ពស់ចំពោះការដែល លោកប្រធានាធិបតី Putin មកបំពេញទស្សនកិច្ចនៅឥណ្ឌា ហើយលើកច្បាស់ថា ដោយមិនអើពើដល់បញ្ហាប្រឈមដែលបណ្ដាលមកពីជម្ងឺរាតត្បាតនោះ ល្បឿនអភិវឌ្ឍ នៃទំនាក់ទំនងឥណ្ឌា-រុស្ស៊ីនៅតែត្រូវបានរក្សាដដែល។ 

ឥណ្ឌាវាយតម្លៃចំពោះប្រសិទ្ធភាពនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីរុស្ស៊ី Putin - ảnh 1នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi (ស្ដាំ) និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ (រូបថត៖ ANI)
នៅយប់ថ្ងៃទី៦ ខែធ្នូ នៅរដ្ឋធានីញូវដេលី នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយបញ្ជាក់ថា ទំនាក់ទំនងឥណ្ឌា-រុស្ស៊ីគឺជាគំរូដ៏វិសេសវិសាលនិងគួរឲ្យទុកចិត្តនៃ ចំណងមិត្តភាពរវាងបណ្ដាប្រទេស។ លោក Modi បានវាយតម្លៃខ្ពស់ចំពោះការដែល លោកប្រធានាធិបតី Putin មកបំពេញទស្សនកិច្ចនៅឥណ្ឌា ហើយលើកច្បាស់ថា ដោយមិនអើពើដល់បញ្ហាប្រឈមដែលបណ្ដាលមកពីជម្ងឺរាតត្បាតនោះ ល្បឿនអភិវឌ្ឍ នៃទំនាក់ទំនងឥណ្ឌា-រុស្ស៊ីនៅតែត្រូវបានរក្សាដដែល។ ទំនាក់ទំនងភាពជាដៃគូយុទ្ធ សាស្ត្រពិសេសនិងសិទ្ធិផ្ដាច់មុខរវាងប្រទេសទាំងពីរកាន់តែស្អិតរមួតជាងទៀត។ រីឯខ្លួនវិញ លោកប្រធានាធិបតីរុស្ស៊ី Putin បានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុង អភិវឌ្ឍឆ្ពោះទៅកាន់អនាគត។ ប្រទេសទាំងពីរនឹងបន្តសហប្រតិបត្តិការ ជំរុញកំណើន លើវិស័យនានាដូចជាថាមពល នវានុវត្តភាព អវកាស ផលិតវ៉ាក់សាំងនិងថ្នាំព្យាបាល ជម្ងឺកូវីដ-១៩។
នៅថ្ងៃដដែល ថ្លែងបន្ទាប់ពីជំនួបពិភាក្សាការងាររវាងលោកនាយករដ្ឋមន្រ្តី Narendra Modi និងលោកប្រធានាធិបតី Putin លេខាកិច្ចការបរទេសនៃក្រសួងការបរ ទេសឥណ្ឌា លោក Harsh Vardhan Shringla បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ច របស់លោកប្រធនាធិបតីរុស្ស៊ី V. Putin នៅឥណ្ឌា ទោះបី ជាពេលវេលាខ្លីក៏ដោយ ប៉ុន្តែសម្រេចបាន ប្រសិទ្ធភាពខ្ពស់និងមានលក្ខណៈជាក់ស្ដែង ក្នុងនោះភាគីទាំងពីរបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង អនុស្សរណៈយោគយល់គ្នាចំនួន២៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ