ឥណ្ឌា៖អ្នកដំណើរត្រូវជម្លៀសចេញពីយន្តហោះចំនួន៥ដោយការព្រមានអំពីគ្រាប់បែក

(VOVworld) - នាថ្ងៃទី២២ មិនា បញ្ជាអាសន្នត្រូវបានប្រកាសបន្ទាប់ពីសមត្ថកិច្ច
ឥណ្ឌាទទួលបានការគំរាមកំហែងថា មានគ្រាប់បែកនៅលើជើងហោះហើរចំនួន៥
របស់ក្រុមហ៊ុនអាកាសចរណ៍ Jet Airway ក្នុងនោះ៣ជើងបានចុះចតនៅព្រលាន
យន្តហោះ Jolly Grant នៅ Dehradun។អ្នកដំណើរត្រូវជម្លៀសចេញពីយន្តហោះទាំង
៥នេះ។ព្រឹត្តិការណ៍ពោលខាងលើកើតមានឡើងក្នុងកាលៈទេសៈដែល ស្ថាប័ន
សន្តិសុខឥណ្ឌាប្រកាសអាសន្នបន្ទាប់ពីការវាយប្រហារភេរវកម្មនៅទីក្រុងព្រុច
សែល ប្រទេសប៊ែលហ្សិកនាថ្ងៃដដែល។អ្នកជំនាញការរាវរកបំផ្លាញមីន និង
បុគ្គលិកសន្តិសុខបានត្រួតពិនិត្យលើយន្តហោះប៉ុន្តែមិនរកឃើញគ្រឿងផ្ទុះណា
មួយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ