ឧត្តមសេនីយ៍អាមេរិកបានផ្តោតទៅលើលទ្ធភាពដាក់ពង្រាយកងទ័ពជើងគោកក្នុងការប្រយុទ្ធប្រឆាំង IS

ឧត្តមសេនីយ៍អាមេរិកបានផ្តោតទៅលើលទ្ធភាពដាក់ពង្រាយកងទ័ពជើងគោកក្នុងការប្រយុទ្ធប្រឆាំង IS - ảnh 1
ឧត្តមសេនីយ៍ Martin Dempsey ប្រធានក្រុមប្រឹក្សាសេនាធិការកងទ័ពអាមេរិក (vietnamplus.vn)

        Vovworld-នាថ្ងៃទី១៦​កញ្ញាឧត្តមសេនីយ៍បញ្ជាសកម្មភាពប្រយុទ្ធរបស់កងទ័ព
អាមេរិកបានថ្លែងថា វ៉ាស៊ីងតោនអាចដាក់ពង្រាយកងទ័ពជើងគោកក្នុងការប្រយុទ្ធ
ប្រឆាំងក្រុមប្រដាប់អាវុធរដ្ឋឥស្លាមស្វ័យប្រកាស(IS)។ តាមឧត្តមសេនីយ៍ Martin
Dempsey ប្រធាន​ក្រុមប្រឹក្សាសេនាធិការកងទ័ពថា ក្នុងករណីចាំបាច់លោកត្រៀម
ខ្លួនជាស្រេច​ស្នើរ​ប្រធានាធិបតី Barack Obama ដាក់ពង្រាយកំលាំងកងទ័ពជើង
គោក​មួយ​ក្នុងការប្រយុទ្ធប្រឆាំង IS នៅអ៊ីរ៉ាក់។ ឧត្តមសេនី Dempsey បានឲ្យដឹងថែម
ទៀតថា ប្រសិន​បើយុទ្ធនាការវាយប្រហារតាមជើងអាកាសទៅលើដែនដីស៊ីរីរួមផ្សំ
នឹងការបង្កើនផ្ដល់អាវុធនិងហ្វឺកហាត់ឲ្យកំលាំងក្រោកឈរឡើងអាមេរិកនៅស៊ីរី
ទទួល​បរាជ័យនោះ លោកនឹងស្នើរប្រធានាធិបតី Obama ដាក់ពង្រាយទីប្រឹក្សាយោធា​ប្រកៀកស្មាជាមួយកងទ័ពអ៊ីរ៉ាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ