ឧទ្ទេសនាមឈុតសៀវភៅ “ទិនានុលេខន៍នៃសម័យសង្គ្រាមវៀតណាម”

(VOVWORLD) - នេះជាឈុតសៀវភៅដើមដំបូងដែលប្រមូលផ្ដុំនូវកំណត់ត្រាប្រចាំថ្ងៃជាច្រើនរបស់យុទ្ធជននានាក្នុងសម័យសង្គ្រាមនៅវៀតណាម ក្នុងនោះមានវីរយុទ្ធជន ដែលបានលាចាកលោកជារៀងរហូតដើម្បីបុព្វហេតុរំដោះជាតិ និងឯករាជ្យ សេរីភាពរបស់មាតុភូមិផងដែរ។ 
ឧទ្ទេសនាមឈុតសៀវភៅ “ទិនានុលេខន៍នៃសម័យសង្គ្រាមវៀតណាម” - ảnh 1 ឈុតសៀវភៅ "ទិនានុលេខន៍នៃសម័យសង្គ្រាមវៀតណាម"។

ក្នុងឱកាសរំលឹកខួបទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧ កក្កដា) នាថ្ងៃទី៥ កក្កដា នៅទីក្រុង ហូជីមិញ មូលនិធិ “អាយុ២០ឆ្នាំជារៀងរហូត” ក្លឹប “បេះដូងយុទ្ធជន” បានសហការជាមួយរោងបោះពុម្ភសមាគមន៍អ្នកអក្សរ សាស្ត្រ រៀបចំពិធីជួបជុំជាមួយអ្នកនិពន្ធ សាក្សីប្រវត្តិសាស្ត្រ ហើយឧទ្ទេស នាមស៊េរីសៀវភៅ “ទិនានុលេខន៍នៃសម័យសង្គ្រាមវៀតណាម”។ នេះជាឈុតសៀវភៅដើមដំបូងដែលប្រមូលផ្ដុំនូវកំណត់ត្រាប្រចាំថ្ងៃជាច្រើនរបស់យុទ្ធជននានាក្នុងសម័យសង្គ្រាមនៅវៀតណាម ក្នុងនោះមានវីរយុទ្ធជន ដែលបានលាចាកលោកជារៀងរហូតដើម្បីបុព្វហេតុរំដោះជាតិ និងឯករាជ្យ សេរីភាពរបស់មាតុភូមិផងដែរ។ ឈុតសៀវភៅនេះមាន៤ក្បាល ហើយ ក្បាលនីមួយៗមានកម្រាស់ជាង១ពាន់ទំព័រ។ នេះជាសំណង់ដែលមានតម្លៃ ខ្ពស់ខាងខ្លឹមសារ សតិអារម្មណ៍ និងលក្ខណៈមនុស្សសាស្ត្រយ៉ាងជ្រាល ជ្រៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ