ឧទ្ទេសនាមសៀវភៅសការពារជាតិវៀតណាមឆ្នាំ២០១៩នៅសហរដ្ឋអាមេរិក

(VOVWORLD) - ថ្លែងនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមលោក Ha Kim Ngoc បានអះអាង ថា គោលនយោបាយការពារជាតិរបស់វៀតណាមគឺសន្តិភាពនិងស្វ័យការពារ ដោយជានិច្ចកាលដោះស្រាយភាពខុសប្លែកនិងជម្លោះដោយសន្តិវិធីនិងឈរលើច្បាប់អន្តរជាតិ។

នាព្រឹកថ្ងៃទី៤ ខែធ្នូ ការិយាល័យអនុពន្ធការពារប្រទេសវៀតណាមប្រចាំសហរដ្ឋអាមេរិក បានរៀបចំពិធីរំលឹកខួបលើកទី៣០ឆ្នាំទិវាការពារជាតិដោយប្រជាជនទាំងមូល រំលឹកខួបលើកទី៧៥ឆ្នាំទិវាកំណើតកងទ័ពប្រជាជនវៀតណាមនិងឧទ្ទេសនាមសៀវភៅសការពារជាតិវៀតណាមឆ្នាំ២០១៩ ដោយមានការចូលរួមរបស់ឯក អគ្គរដ្ឋទូតវៀតណាមលោក Ha Kim Ngoc អនុរដ្ឋមន្រ្តីទទួលបន្ទុកគោល នយោបាយនៃក្រសួងការពារជាតិអាមេរិកលោក John Rood រួមជាមួយភ្ញៀវ កិត្តិយសជាង២០០នាក់ទៀតមកពីក្រសួងការពារជាតិអាមេរិកនិងអនុពន្ធការពារប្រទេសប្រទេសដទៃ។

        ថ្លែងនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមលោក Ha Kim Ngoc បានអះអាង ថា គោលនយោបាយការពារជាតិរបស់វៀតណាមគឺសន្តិភាពនិងស្វ័យការពារ ដោយជានិច្ចកាលដោះស្រាយភាពខុសប្លែកនិងជម្លោះដោយសន្តិវិធីនិងឈរលើច្បាប់អន្តរជាតិ។ វៀតណាមគោរពយ៉ាងពេញលេញនូវឯករាជ្យ ឯកភាព អធិប តេយ្យភាព បូរណភាពដែនដីនិងផលប្រយោជន៍របស់ប្រទេសដទៃតាមធម្មនុញ្ញ អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ហើយសង្ឃមឹថា ប្រទេសដទៃក៏ធ្វើ យ៉ាងដូច្នេះចំពោះវៀតណាមដែរ។

        នាថ្ងៃដដែល នៅរដ្ឋធានី Wellington ប្រទេសនូវែលហ្សេឡង់ ការិយាល័យ អនុពន្ធការពារប្រទេសវៀតណាមប្រចាំអូស្ត្រាលីនិងនូវែលហ្សេឡង់បានសហការជាមួយស្ថាន ទូតវៀតណាម រៀបចំព្រឹត្តិការណ៍ឧទ្ទេសនាមសៀវភៅសការពរជាតិវៀតណាម ឆ្នាំ២០១៩ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ