ឧទ្ទេសនាមឱកាសធ្វើអាជីវកម្មនិងវិនិយោគនៅវៀតណាមចំពោះសហគ្រាសប៊ែលហ្សិក

(VOVWORLD) -សភាសេដ្ឋកិច្ច នៃស្ថានទូតវៀតណាមប្រចាំនៅប៊ែលហ្សិក បានរួមសហការជាមួយខេត្ត Hainaut និងសភាពាណិជ្ជកម្មប៊ែលហ្សិក-វៀតណាម រៀបចំសិក្ខាសាលា ស្ដីអំពី៖វៀតណាម៖៖ឱកាសធ្វើអាជីវកម្ម និងវិនិយោគ នាថ្ងៃទី១០ឧសភា នៅទីក្រុងMons ។ 
ឧទ្ទេសនាមឱកាសធ្វើអាជីវកម្មនិងវិនិយោគនៅវៀតណាមចំពោះសហគ្រាសប៊ែលហ្សិក - ảnh 1ឧទ្ទេសនាមឱកាសធ្វើអាជីវកម្មនិងវិនិយោគនៅវៀតណាមចំពោះសហគ្រាសប៊ែលហ្សិក 

          (VOV)_សភាសេដ្ឋកិច្ច នៃស្ថានទូតវៀតណាមប្រចាំនៅប៊ែលហ្សិក បានរួមសហការជាមួយខេត្ត Hainaut និងសភាពាណិជ្ជកម្មប៊ែលហ្សិក-វៀតណាម រៀបចំសិក្ខាសាលា ស្ដីអំពី៖វៀតណាម៖៖ឱកាសធ្វើអាជីវកម្ម និងវិនិយោគ នាថ្ងៃទី១០ឧសភា នៅទីក្រុងMons ។ នៅទីនេះ បណ្ដាវាគ្មិនបានអធិប្បាយជាទូទៅអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម របស់វៀតណាមក្នុងរយៈពេលកន្លងទៅ បណ្ដាឧត្តមភាពរបស់វៀតណាម និងរបៀបបើកទូលាយសកម្មភាពនាំចេញ នាំចូលរបស់ភាគីទាំងពីរ។ ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅប៊ែលហ្សិក លោក Nguyen Canh Cuong បានអោយដឹងថា៖ នាបច្ចុប្បន្ន នៅវៀតណាមមានឱកាសធ្វើអាជីវកម្មជាច្រើនសំរាប់សហគ្រាស និងវិស័យជាច្រើនកំពុងរង់ចាំទទួលចរន្តទុនវិនិយោគពីវិនិយោគិនបរទេស។

          អភិបាលខេត្ត Hainaut លោក Tommy Leclercq បានអោយដឹងថា៖ ខេត្តមានគោលបំណង បើកទូលាយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម ក្នុងវិស័យជាច្រើន ជាពិសេសគឺកិច្ចសហប្រតិបត្តិការអំពីការនាំចេញ។នាខែកញ្ញានិងខែតុលាខាងមុខនេះ ខេត្ត Hainaut មានផែនការបង្កើតក្រុមការងារមួយទៅបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីជំរុញខ្លឹមសារសហប្រតិបត្តិការរវាងភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ