ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បញ្ចប់ដំណើរបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង


              
ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បញ្ចប់ដំណើរបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង - ảnh 1

(VOV)_នាព្រឹកថ្ងៃទី ២៨​ សីហា ឧបនាយករដ្ឋមន្ត្រីវៀតណាម​ លោក ​Nguyen Thien Nhan និងគណះប្រតិភូរដ្ឋាភិបាលវៀតណាម ​បានចាកចេញ​ពីទីក្រុង Seoul ត្រឡប់មកប្រទេសវិញ បញ្ចប់ដំណើរបំពេញទស្សនកិច្ចនៅ​កូរ៉េខាងត្បូង ប្រកបដោយជោគជ័យ​ ចាប់ពីថ្ងៃទី ២៦​ដល់ថ្ងៃទី ២៨ សីហា។​ក្នុងបណ្ដាជំនួបធ្វើការជាមួយបណ្ដារដ្ឋមន្ត្រី ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន និងសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំៗរបស់កូរ៉េខាងត្បូង ឧបនាយករដ្ឋមន្ត្រី ​Nguyen Thien Nhan បានប្រមូលផ្តុំពិភាក្សាអំពីវិធានការនានាសំដៅ​ពង្រឹងនិងពង្រីកទំនាក់ទំនង​សហប្រតិបត្តិការរវាងវៀតណាមនិងកូរ៉េខាង​ត្បូង ​ក្នុងវិស័យពលករ វិទ្យាសាស្ត្រ បច្ចេកវិទ្យា …។ល។ ភាគីកូរ៉េខាង​ត្បូង​បានវាយតំលៃខ្ពស់ដំណើរបំពេញទស្សនកិច្ចលើកនេះរបស់ ឧបនាយករដ្ឋ​មន្ត្រី Nguyen Thien Nhan និងចាត់ទុកថា÷ នេះគឺជាការត្រៀមរៀបចំ​ជាក់ស្ដែងអោយការបោះជំហានថ្មី ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ​ពិសេសគឺក្នុងឱកាស ប្រធានាធិបតីកូរ៉េខាងត្បូង Oak Geun Hye នឹងមក​បំពេញទស្សនកិច្ចនៅវៀតណាម ក្នុងខែកញ្ញាខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ