ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ចូលរួមពិធីបើកឆ្នាំសិក្សារថ្មី ២០១២-២០១៣ មហាវិទ្យាល័យពាណិជ្ជកម្មក្រៅប្រទេស

នាព្រឹកថ្ងៃទី ២០ កញ្ញា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan
Phuc បានចូលរួមពិធីបើកឆ្នាំសិក្សារថ្មី ២០១២-២០១៣ និងពិធីទទួលគ្រឿងឥស្សរិយ
យសឯករាជ្យថ្នាក់ទី ១ របស់មហាវិទ្យាល័យ ពាណិជ្ជកម្មក្រៅប្រទេស។ ថ្លែងមតិក្នុងពិធី
នេះ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានកោតសរសើរសមិទ្ធិដែលមហាវិទ្យាល័យ
ពាណិជ្ជកម្មក្រៅប្រទេសទទួលបាននិងស្នើថ្នាក់ដឹកនាំនៃមហាវិទ្យាល័យអនុវត្តល្អរាល់
ភារកិច្ចស្នូលចំនួន ៥ ។ លោក Nguyen Xuan Phuc បានឲ្យដឹងថា៖
“សាលារៀនមានកម្មវិធីសកម្មភាពសហប្រតិបត្តិការជាច្រើនជាមួយមហាវិទ្យាល័យ
បរទេសនានា។ នេះគឺជាការផ្តើមគំនិតដ៏ត្រឹមត្រូវ រួមចំណែកជាក់ស្តែងក្នុងការ បណ្តុះបណ្ដាលនិស្សិតមានគុណភាពខ្ពស់ ដែលឆ្លើយតបនឹងតម្រូវការ
សមាហរណកម្ម។ ប៉ុន្តែ សាលារៀនត្រូវយកចិត្តទុកដាក់ដល់ការជ្រើសរើស
និងគ្រប់គ្រងសកម្មភាពសហប្រតិបត្តិការនេះ ដើម្បីធានាប្រតិប័ត្តរាល់សេចក្តី កំណត់របស់រដ្ឋអំពីគុណភាពបណ្តុះបណ្តាលនិងយន្តការហិរញ្ញវត្ថុ៕”

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ចូលរួមពិធីបើកឆ្នាំសិក្សារថ្មី ២០១២-២០១៣ មហាវិទ្យាល័យពាណិជ្ជកម្មក្រៅប្រទេស - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានចូលរួមពិធីបើកឆ្នាំសិក្សារថ្មី ២០១២-២០១៣ (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ