ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ចូលរួមពិធីបូកសរុបការប្រកួតថ្វីដៃអាស៊ានលើកទី១០
![ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ចូលរួមពិធីបូកសរុបការប្រកួតថ្វីដៃអាស៊ានលើកទី១០ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_11_29/tong_ket_thi_tay_nghe_copy_zfof.jpg) |
ពិធីបូកសរុបការប្រកួតថ្វីដៃអាស៊ានលើកទី១០ |
(VOV)_នាយប់ថ្ងៃទី២៨វិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីបូក
សរុបការប្រកួតថ្វីដៃអាស៊ានលើកទី១០។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖ ការប្រកួតថ្វីដៃអាស៊ានលើកទី១០នៅវៀតណាមប្រកបដោយជោគជ័យ បង្ហាញនូវវិធីបណ្ដុះបណ្ដាលវិជ្ជាជីវះរបស់វៀតណាមបានមានការរីកចំរើនជាច្រើន ហើយបានមិត្តភក្តិអន្តរជាតិវាយតំលៃ
ខ្ពស់ ហើយពីនោះជំរុញក្រុមវៀតណាមទទួលបានស្នាដៃខ្ពស់ជាង ក្នុងការប្រកួត
ផ្សេងៗ នាពេលខាងមុខនេះ។
ការប្រកួតថ្វីដៃអាស៊ានលើកទី១០ ត្រូវបានរៀបចំឡើងពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩
តុលា ឆ្នាំ ២០១៤ នៅទីក្រុងហាណូយ ដោយមានមុខរបរចំនួន២៥ ទាក់ទាញបេក្ខជនចំនួន២៨៣នាក់ មកពីប្រទេសអាស៊ានទាំង១០៕