ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន - ảnh 1
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនលោក Hayashi Motoo


(VOVworld)-នារសៀលថ្ងៃទី១៩មិនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី
រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនា
ជាមួយលោក Hayashi Motoo រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្ម ជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅក្នុងជំនួបនេះ  លោក
Nguyen Xuan Phuc បានស្នើរថានាពេលខាងមុខ ប្រទេសទាំងពីរគប្បី ប្រមូលផ្តុំ ដោះស្រាយរាល់ការជំពាក់ជំពិនក្នុងការជម្រុញកិច្ចការពន្លឿនពាណិជ្ជ កម្ម សំដៅបង្កើនការនាំចេញមុខទំនិញកសិកម្មនិងជលផលវៀតណាមទៅកាន់
ជប៉ុន រួមទាំងជួយវៀតណាមអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មឧបត្ថម្ភ សាងសង់រោង ចក្រថាមពលនុយក្លេអ៊ែរនៅខេត្ត Ninh Thuan និងអភិវឌ្ឍន៍ប្រភពធនធានមនុស្ស ។
រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន លោក Hayashi Motoo មាន
បំណងថា ភាគីទាំងពីរបន្តបង្កើនទំនាក់ទំនងជួបប្រាស្រ័យសេដ្ឋកិច្ច ពាណិជ្ជ
កម្មនិងថាមពល។​ភាគីទាំងពីរគប្បីអនុវត្តយ៉ាងឆាប់រហ័សនូវសន្ទនាគោលនយោ
បាយ ទាក់ទិនដល់ផ្នែកតម្បាញកាត់ដេ ឧទ្ទេសនាមបច្ចេកវិទ្យាធានាសុវត្ថិភាព សម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរនិងអភិវឌ្ឍប្រភពធនធានមនុស្ស៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ