(VOV) – នាថ្ងៃទី ២៤ តុលា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី វៀតណាម
Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ ប្រជាពលរដ្ឋកម្ពុជា
ដែលជួយឧបត្ថម្ភកងទ័ពស្ម័គ្រចិត្ដវៀតណាមនៅកម្ពុជាដឹកនាំដោយរដ្ឋលេខាធិការរង
កម្ពុជាក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បាទាកម្ពុជា លោក លីមឆៃ ដែល
កំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ២២ ដល់ទី ២៨ តុលា។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះអាងថា៖ បក្សរដ្ឋនិងប្រជាជនវៀតណាម
ជានិច្ចកាលគោរពនិងថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភដ៏ធំធេងដែលរដ្ឋាភិបាល
និងប្រជាជនកម្ពុជាបានលៃទុកឲ្យវៀតណាមក្នុងដំណាក់កាលប្រវត្តិសាស្ត្រ។
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជឿជាក់ថា៖ ទំនាក់ទំនងមិត្តភាពប្រពៃណី
វៀតណាម-កម្ពុជាគឺថាទ្រពសម្បត្ដិមិនអាចកាត់ថ្លៃរបស់ប្រជាជាតិទាំង ២ និង
ជាកត្តាសម្រេចកំណត់ ការជ័យជំនះរបស់ បុព្វហេតុបដិវត្តនៃប្រទេសនិមួយៗ៕
![ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយគណៈប្រតិភូប្រជាពលរដ្ឋកម្ពុជា - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2012_10_25/nguyen-xuan-phuc-2241012.jpg) |
ឧបនាយករដ្ឋមន្ត្រី វៀតណាម Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ ប្រជាពលរដ្ឋកម្ពុជាដែលជួយឧបត្ថម្ភកងទ័ពស្ម័គ្រចិត្ដវៀតណាមនៅកម្ពុជា (Image: Internet) |