ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយគណៈប្រតិភូអ្នកមានគុណូបការៈខេត្ត Dak Lak

នារសៀលថ្ងៃទី ២០ កញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី វៀតណាម
Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ អ្នកមានគុណូបការៈខេត្ត
Dak Lak (ភាគកណ្ដាល Tay Nguyen) ដែលកំពុងមាន ដំណើរទស្សនកិច្ចនៅរដ្ឋធានី
ហាណូយ។ ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ បក្ស រដ្ឋ ជានិច្ចកាលចងចាំជានិច្ចនូវ
គុណូបការៈដ៏ធំធេងនៃអ្នកម្តាយវីរភាពវៀតណាមយុទ្ធជនពិការនិងគ្រួសារយុទ្ធជន
ពលីនៅទីនេះ ចំពោះបុព្វហេតុតស៊ូ ដណ្ដើមឯករាជ្យសេរីដើម្បីមាតុប្រទេស។ បក្ស រដ្ឋ នឹងខំប្រឹងប្រែងអស់ពីកំលាំង កាយចិត្តរបស់ខ្លួនដើម្បីលើកកំពស់ជីវភាពរស់នៅទាំង
សំភារៈនិងស្មារតីរបស់ អ្នកមានគុណូបការៈក្នុងទូទាំងប្រទេសនិយាយរួមនិងខេត្ត
Dak Lak និយាយ ដោយឡែក។ តាមឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ថា៖ ថ្នាក់
ដឹកនាំខេត្ត Dak Lak ត្រូវបន្តយកចិត្តទុកដាក់ថែទាំជីវភាពរស់នៅរបស់អ្នកមាន
គុណូបការៈឲ្យល្អថែមទៀត៕

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយគណៈប្រតិភូអ្នកមានគុណូបការៈខេត្ត Dak Lak - ảnh 1
ឧបនាយករដ្ឋមន្ត្រី វៀតណាម Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ អ្នកមានគុណូបការៈខេត្ត Dak Lak (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ