ឧបនាយករដ្ឋមន្ត្រី NGUYEN XUAN PHUC ទទួលជួបសន្ទនាជាមួយអភិបាលទីក្រុង BUSAN

ឧបនាយករដ្ឋមន្ត្រី NGUYEN XUAN PHUC ទទួលជួបសន្ទនាជាមួយអភិបាលទីក្រុង BUSAN  - ảnh 1
ឧបនាយករដ្ឋមន្ត្រី NGUYEN XUAN PHUC ទទួលជួបសន្ទនាជាមួយអភិបាលទីក្រុង BUSAN (http://baodientu.chinhphu.vn/)

(VOV)_នៅក្នុងជំនួបសន្ទនាជាមួយ អភិបាលទីក្រុង BUSAN (កូរ៉េខាងត្បូង) ​
លោក Hur Nam Sik នារសៀលថ្ងៃទី១ មេសា ឧបនាយក​រដ្ឋមន្ត្រីវៀតណាម លោក 
Nguyen Xuan Phuc បានចាត់ទុកថា៖​ទំនាក់ទំនង​ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ
រវាង វៀតណាមនិងកូរ៉េខាង​ត្បូង កំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើ កាន់តែស៊ីជំរៅ និងមាន ប្រសិទ្ធិភាព ពីមួយថ្ងៃទៅ​មួយថ្ងៃ និងលើគ្រប់វិស័យ។ កូរ៉េខាងត្បូងបានក្លាយទៅ
ជាដៃគូមួយក្នុង​ចំណោមដៃគូសំខាន់ជួរមុខរបស់វៀតណាមខាងការវិនិយោគផ្ទាល់
 ពាណិជ្ជកម្ម  ពលកម្ម…។ល។ ឧបនាយករដ្ឋមន្ត្រីបានស្នើថា៖ លោកអភិបាល និង
រដ្ឋអំណាច ទីក្រុង Busan បន្តយកចិត្តទុកដាក់ ស្វែងរកវិធានការ​ របៀប​មានប្រសិទ្ធិ
​​ភាព ​ដើម្បីជំរុញ និងបើកទូលាយកិច្ចសហប្រតិបត្តិការ​ជាមួយ​វៀត​ណាម និយាយរួម  និងទីក្រុងហូជីមិញនិយាយដោយឡែក។ រដ្ឋាភិបាល​វៀតណាមនឹងបន្តខំប្រឹងប្រែង
កែលំអរ បរិយាកាសវិនិយោគ បង្កលក្ខណះសំរាប់វិនិយោគិន ដែលក្នុងនោះមាន វិនិយោគិនមកពីកូរ៉េខាងត្បូង វិនិយោគនៅវៀតណាម។ ទន្ទឹមនឹងនោះ ​ លោក​ 
Nguyen Xuan Phuc​ មានគោលបំណងថា៖រដ្ឋាភិបាលកូរ៉េខាងត្បូង ​និងរដ្ឋអំណាច
ទីក្រុង Bunsan បន្តយកចិត្តទុកដាក់ ​ជយយឧបត្ថម្ភនិងបង្ក​លក្ខណ​ងាយស្រួល  សំរាប់សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សានិងរកស៊ីនៅកូរ៉េខាងត្បូង
 នាពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ