ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ធ្វើអធិបតីកិច្ចប្រជុំស្ដីពីសន្តិសុខភ័ស្តុភារ IPU ១៣២

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ធ្វើអធិបតីកិច្ចប្រជុំស្ដីពីសន្តិសុខភ័ស្តុភារ IPU ១៣២ - ảnh 1
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ធ្វើអធិបតីកិច្ចប្រជុំស្ដីពីសន្តិសុខភ័ស្តុភារ IPU ១៣២

          (VOV)_នារសៀលថ្ងៃទី២២ តុលា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀត
ណាម  លោក Nguyen Xuan Phuc អនុប្រធានគណៈកម្មការ​បញ្ជាណែនាំ​ថ្នាក់ជាតិ
 អំពី IPU 132 បានធ្វើអធិបតីកិច្ចប្រជុំពិភាក្សាអំពីការងារធានា​សន្តិសុខ និងភ័ស្តុភារ
បំរើមហាសន្និបាត អន្តរសភាពិភពលោក IPU ១៣២។ ​ឧបនាយករដ្ឋមន្ត្រី Nguyen Xuan
Phuc បានស្នើគ្រប់អនុគណៈកម្មការ ត្រូវរៀបចំ​យ៉ាងម៉ត់ចត់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សុខាភិបាលសំរាប់គ្រប់ដំណាង​ចូលរួម ក៏ដូចជាទីកន្លែងរៀប
ចំសកម្មភាពរបស់មហាសន្និបាត។ លោក Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់
ដែរ​ថា៖ ការធានាសុវត្ថិភាព សន្តិសុខនិងជោគជ័យនៃមហា​សន្និបាតលើកនេះ 
នឹងរួមចំណែកអះអាង និងលើកកំពស់តួនាទីរបស់រដ្ឋសភា​វៀតណាម បង្ហាញពី
ស្មារតីម្ចាស់ការរបស់សមាជិកសកម្ម១នៃក្រុមប្រឹក្សារ​អន្តរសភាពិភពលោក មាន
ការទទួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ។ ទន្ទឹមនឹងនោះ នេះក៏គឺជាឱកាស
ដើម្បីឧទ្ទេសនាមជាមួយមិត្តភក្តិអន្តរជាតិអំពីទឹកដី ​មនុស្ស និងវប្បធម៌ ប្រវត្តិសាស្ត្ររបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ