ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បំពេញការងារនៅខេត្ត Quang Nam

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បំពេញការងារនៅខេត្ត Quang Nam - ảnh 1
ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានកាត់ខ្សែបូរបើកសម្ភោធស្ពាន Xuan An (VOV)

        Vovworldនាព្រឹកថ្ងៃទី១កញ្ញាឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម​លោក
Nguyen Xuan Phuc បានទៅទស្សនាបណ្ដាសំណង់សាងសង់នៅស្រុក Thang Binh
ខេត្ត Quang Nam។ នៅឃុំ Binh Dinh Bac ស្រុក Thang Binh ខេត្ត Quang Nam
ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានចូលរួម​និង​កាត់ខ្សែបូរ​បើកសម្ភោធ
ស្ពាន Xuan An។ មុននោះ ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏បានមក
ទស្សនាមន្ទីពេទ្យពហុព្យាបាល Thang Hoa។ នេះ​ជាមន្ទីពេទ្យ​ឯកជនដើមដំបូងត្រូវ
បានវិនិយោគសាងសង់នៅស្រុក។ នា​ព្រឹក​ថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីលោក
Nguyen Xuan Phuc បានមកទស្សនា​សាលា​​អនុវិទ្យាល័យ Nguyen Dinh Chieu ស្រុក
Thang Binh។ នេះជា​សំណង់​ទើប​នឹង​បាន​វិនិយោគដោយមានបន្ទប់រៀនចំនួន១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ