ឧបនាយករដ្ឋមន្ត្រី Pham Binh Minh រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ទទួលជួប ឯកអគ្គរដ្ឋទូតបង់ក្លាដែស

(VOVWORLD) - នាថ្ងៃទី ១៨ ខែមេសា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានទទួលជួបឯកអគ្គរដ្ឋទូតបង់ក្លាដែសប្រចាំនៅ វៀតណាម លោកស្រី Samina Naz ។
ឧបនាយករដ្ឋមន្ត្រី Pham Binh Minh រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ទទួលជួប ឯកអគ្គរដ្ឋទូតបង់ក្លាដែស - ảnh 1 ឧបនាយករដ្ឋមន្ត្រី Pham Binh Minh រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ទទួលជួប ឯកអគ្គរដ្ឋទូតបង់ក្លាដែស

នៅក្នុងជំនួបនេះ លោក Pham Binh Minh បានអះអាងថាវៀតណាមនិងបង់ក្លាដែសអាច ចែករំលែកបទពិសោធន៍ជាច្រើនអំពីការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីធានាសុខុមាលភាពសង្គម លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងសមភាពយែនឌ័រជាដើម។ លោក Pham Binh Minh បានវាយតំលៃខ្ពស់ចំពោះកិច្ចសហការរបស់ លោកស្រី Samina Naz ក្នុងការររៀបចំ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទៅកាន់ប្រទេស បង់ក្លាដែសនាខែមិនា ឆ្នាំ២០១៨ កន្លងមក ហើយលោក Pham Binh Minh ក៏បានផ្លាស់ប្តូរអំពីដំណោះស្រាយមួយចំនួនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យច្រើន នាពេល ខាងមុខផងដែរ។

រីឯខ្លួនវិញ លោកស្រី Samina Naz បានឲ្យដឹងថា បង់ក្លាដែសមានគោលបំណងចង់អភិវឌ្ឍ ទំនាក់ទំនងជាក់ស្តែង និងប្រសិទ្ធភាពជាមួយវៀតណាមលើវិស័យជាច្រើន។ លោកស្រី Samina Naz ក៏ឯកភាពរួមសហការជាមួយវៀតណាមក្នុងការពន្លឿនរៀបចំគណៈកម្មាធិការ ចម្រុះលើកទី៣ និង សិក្សាស្រាវជ្រាវនយោបាយលើកទី២ នៅរដ្ឋធានីហាណូយ ក្នុងឆ្នាំ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ