ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ជួបសម្ដែងការគួរសមជាមួយឧបនាយករដ្ឋមន្ត្រីចិន Wang Yang

ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ជួបសម្ដែងការគួរសមជាមួយឧបនាយករដ្ឋមន្ត្រីចិន Wang Yang - ảnh 1
ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ជួបសម្ដែងការគួរសមជាមួយឧបនាយករដ្ឋមន្ត្រីចិន Wang Yang

(VOV)_ក្នុងឱកាស ដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមផ្សារណាត់ចិន -អាស៊ី
ខាងត្បូង លើកទី៤ និងផ្សារណាត់នាំចេញ នាំចូល Kun Minh លើកទី២៤​ នៅទីក្រុង 
Kun Minh ខេត្ត Yun Nan (ប្រទេសចិន) នារសៀលថ្ងៃទី១២ មិថុនា ​ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកTrinh Dinh Dung បានជួបសន្ទនាជាមួយ ​ឧបនាយករដ្ឋមន្ត្រី
ចិន លោក Wang Yang។ ឧបនាយករដ្ឋមន្ត្រីវៀត​ណាម​ លោកTrinh Dinh Dung បាន
ស្នើអោយភាគីទាំងពីរត្រូវបន្តរក្សាជំនួបសន្ទនាជាន់​ខ្ពស់ ​បើកទូលាយជំនួបប្រាស្រ័យប្រជាជន ពិសេសគឺជំនាន់វ័យក្មេងនៃប្រទេស​ទាំងពីរ។ លោក Trinh Dinh Dung ក៏
បានស្នើអោយភាគីចិន​បង្កលក្ខណះ​ងាយស្រួលថែមទៀត សំរាប់ការដឹកជញ្ជូននិង
នាំចេញ នាំចូល មុខទំនិញពីវៀតណាម។ ភាគីទាំងពីរគប្បីបង្កើនការរួមសហការព្រំ
ដែន និងជំរុញកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងឡាយ។ ឧបនាយករដ្ឋមន្ត្រី លោក
 Trinh Dinh Dung ក៏បានសម្ដែងនូវការព្រួយបារម្ភចំពោះបំរ៉ែបំរួលនាពេលថ្មីៗនេះ
នៅសមុទ្រខាងកើត អះអាងថាសន្តិភាពស្ថិរភាពគឺកក្តាចាំបាចសំរាប់កិច្ចសហប្រ
តិបត្តិការ និងអភិវឌ្ឍន៍នៅក្នុងតំបន់។ ឧបនាយករដ្ឋមន្ត្រីក៏បានស្នើអោយភាគី
ទាំងពីរត្រូវមានសកម្មភាពជាក់ស្ដែង ដើម្បីម្ចាស់ការបានរាល់ការខ្វែងគំនិត គ្មាន
សកម្មភាពបង្កភាពស្មុគ្រស្មាញ ​និងបង្កើនសកម្មភាពជំលោះ​នៅសមុទ្រខាងកើត 
គោរពការព្រមព្រៀង​រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងសេចក្ដីថ្លែងការណ៍ស្ដី
អំពីការប្រតិបត្តិ​សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) រួមគ្នារក្សាសន្តិភាព
 ​ស្ថិរភាពនៅ​លើសមុទ្រ។

          រីឯ ឧបនាយករដ្ឋមន្ត្រីចិន លោក Wang Yang បានអះអាងថា៖ចិនគោរព ​
និងជំរុញទំនាក់ទំនងអ្នកជិតខាងប្រកបដោយមិត្តភាព សហប្រតិបត្តិការលើគ្រប់
វិស័យជាមួយវៀតណាម។ លោកក៏បានស្នើអោយភាគីទាំងពីរត្រូវបង្កើនការផ្លាស់ប្តូ
រយុទ្ធសាស្ត្រ និងទំនុកទុកចិត្តនយោបាយ ជំរុញខ្លាំងការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍
 និងកិច្ចសហប្រតិបត្តិការអំពីផលិតភាពផលិតកម្មរវាងប្រទេសទាំងពីរ អនុវត្ត
យ៉ាងម៉ត់ចត់ ការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរអំពីបញ្ហានៅ
លើសមុទ្រ។ 

នាថ្ងៃទី ១៣ មិថុនា ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានជួបសន្ទនា 
ជាមួយលេខាគណៈកម្មាធិការបក្សខេត្ត Yunnan លោក Li Jiheng ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ