ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung អញ្ជើញជាអធិបតីសន្និសីទបទពិសោធន៍បង្ការទប់ទល់នឹងទឹកជំនន់
|
ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung អញ្ជើញជាអធិបតីសន្និសីទបទពិសោធន៍បង្ការទប់ទល់នឹងទឹកជំនន់ |
(VOV)_នាព្រឹកថ្ងៃទី២ធ្នូ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក
Trinh Dinh Dung បានអញ្ជើញជាអធិបតីសន្និសីទ Online ស្ដីអំពីការដកបទពិសោធន៍
ក្នុងការងារបង្ការទប់ទល់ និងជំនះពុះពារទៅលើផលវិបាកដោយទឹកជំនន់នៅភាគកណ្ដាលវៀតណាម និង Tay Nguyen។ ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ត្រី Nguyen
Van Binh អនុប្រធាននាយកដ្ឋានស្វែងរកនិងជួយសង្គ្រោះ ក្រសួងការពារប្រទេស
បានអោយដឹងថា៖
“ យើងត្រូវបន្តបង្កើនការផ្សព្វផ្សាយ លើកកំពស់ចំណេះដឹងសំរាប់ប្រជាជនអំពី
គ្រោះធម្មជាតិ ការបង្ការនិងទប់ទល់នឹងគ្រោះធម្មជាតិ។ទន្ទឹមនឹងនោះ ត្រូវលើកកំ
ពស់សមត្ថភាពព្យាករណ៍ នៅតំបន់ភូមិភាគកណ្ដាល និង Tay Nguyen។”
នៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានក្រើនរំលឹកថា៖ ការ
ងារទប់ទល់នឹងគ្រោះធម្មជាតិ ត្រូវម្ចាស់ការជានិច្ច។ នៅទីនេះ បណ្ដាតំបន់បានស្នើ
អោយរដ្ឋាភិបាលបន្តជួយឧបត្ថម្ភជំនះពុះពារទៅលើផលវិបាកដោយទឹកជំនន់ លើក
កំពស់សមត្ថភាពទប់ទល់នឹងគ្រោះធម្មជាតិ…លៗ៕