ឧបនាយករដ្ឋមន្ត្រី Vu Duc Dam ទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Dak Nong


ឧបនាយករដ្ឋមន្ត្រី Vu Duc Dam ទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Dak Nong - ảnh 1
ឧបនាយករដ្ឋមន្ត្រី Vu Duc Dam ទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Dak Nong (VNA)

(VOVworld) – នាថ្ងៃទី ១៨ វិច្ឆិកា ក្រុមការងាររដ្ឋាភិបាលវៀតណាមដឹកនាំដោយ
ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dak
Nong ភាគកណ្ដាលវៀតណាមអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៦
 ។ ក្នុងជំនួបធ្វើការ ឧបនាយរកដ្ឋមន្ត្រី Vu Duc Dam បានស្នើរឲ្យខេត្ត Dak Nong
 បន្តប្រមូលផ្តុំទៅលើការកែទម្រង់បែបបទរដ្ឋបាលស្ថិរភាពទីប្រជុំជនដើម្បី
បង្កើតគ្រិះស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកាត់បន្ថយភាពក្រីក្រនិងស្ថិរភាព
នយោបាយ។ ខេត្តគប្បីកសាងប្រភពធនធានមនុស្សល្អច្នៃប្រឌិតឲ្យសមស្រប
នឹងលក្ខណៈរបស់ខេត្ត។ ផ្នែកសុខាភិបាលនិងធានារ៉ាបរងសង្គមនៅ ខេត្ត
គប្បីស្រាវជ្រាវការងារតភ្ជាប់និងអភិវឌ្ឍន៍ទីកន្លែងពិនិត្យព្យាបាលសំរាប់ប្រ
ជាពលរដ្ឋឲ្យបានល្អ។ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍  ខេត្ត Dak Nong គប្បីឆ្លៀត
យកប្រភពធនធានធម្មជាតិដូចជាផលរ៉ែព្រៃនិងទេស​ចរណ៍ប្រកបដោយ
ប្រសិទ្ធភាព៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ