ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញចូលរួមវេទិកាទូទាត់អេឡិកត្រូនិកវៀតណាម

ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញចូលរួមវេទិកាទូទាត់អេឡិកត្រូនិកវៀតណាម - ảnh 1
ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញចូលរួមវេទិកាទូទាត់អេឡិកត្រូនិកវៀតណាម

          (VOV)_​ វេទិការស្ដីអំពី៖ការទូទាត់អេឡិកត្រូនិកវៀតណាម ២០១៥ (VEPF 
​២០១៥) ដោយប្រធានបទ៖ តភ្ជាប់ និងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការ​ទូ
ទាត់អេឡិកត្រូនិក ត្រូវបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ ធ្នូ នៅទីក្រុងហាណូយ។ 
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ ​
ក្នុងសភាពការណ៍ពាណិជ្ជកម្មអេឡិកត្រូនិកវៀតណាមកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង
ក្លា ប៉ុន្តែការទូទាត់​ជាសាច់ប្រាក់នៅតែមានសមមាត្រខ្ពស់​ ប្រហែល៦៥%។​ តាម
ឧបនាយករដ្ឋមន្ត្រីថា៖ បណ្ដាលក្ខណះអំពីហេដ្ឋារចនាសម្ព័ន្ធរបស់វៀត​ណាមត្រូវ
បានរៀបចំរួចរាល់ហើយ ឆ្លើយតបនឹងតម្រូវការរបស់ការទូទាត់Online ។ លោក
 Vu Duc Dam បានចាត់ទុកថា៖ ​ដើម្បីការទូទាត់អេឡិកត្រូនិកប្រកប​ដោយប្រសិទ្ធិ
ភាព ត្រូវមានការតភ្ជាប់រវាងភាគីទាំងឡាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ