ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញចូលរួមសន្និសីទបូកសរុបការងារឆ្នាំ ២០១៣

ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញចូលរួមសន្និសីទបូកសរុបការងារឆ្នាំ ២០១៣  - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam (http://vneconomy.vn/)

(VOV)_នាថ្ងៃទី ២៦ ធ្នូ ថ្លែងមតិនៅក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០១៣ ​និងការលាតត្រដាងអនុវត្តភារកិច្ចឆ្នាំ ២០១៤ របស់ក្រសួងព័ត៍មាននិងផ្សព្វ​ផ្សាយ  ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam  បានសង្កត់ធ្ងន់​ថា៖ ​នាបច្ចុប្បន្ន ដំណើរការសកលភាវូបនីយកម្មកំពុងចូលក្នុងដំណាក់កាលថ្មី ទាម​ទារអោយវៀតណាមត្រូវឈានទៅមុខ ត្រូវបង្កើតកម្លាំងចលករថ្មី។ ដូច្នេះ ផ្នែក​ព័ត៍មាននិងផ្សព្វផ្សាយវៀតណាមត្រូវមានការអភិវឌ្ឍន៍ខ្លាំងក្លា បន្តដើរ​តួនាទីបើកផ្លូវ ក្ដាប់ជាប់រាល់និន្នការថ្មីរបស់សម័យកាល …។ល។ ឧបនាយករដ្ឋមន្ត្រីក៏បានចាត់ទុកថា៖​ក្រសួងព័ត៍មាននិងផ្សព្វផ្សាយត្រូវជំរុញខ្លាំងការ​រៀបចំ​រចនាសម្ព័ន្ធប្រៃសណីយ៍ទូរគមនាគមន៍ (VNPT) និងអគ្គក្រុមហ៊ុន​ផ្សព្វផ្សាយ​ពហុមធ្យោបាយ  ( VTC) ឡើងវិញយ៉ាងខ្លាំងក្លា ដើម្បីរួមចំណែកបង្កើនកម្លាំង ​ជំរុញការអភិវឌ្ឍន៍របស់ផ្នែកក្នុងអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ