ឧបនាយករដ្ឋមន្ត្រី VU VAN NINH ជួបធ្វើការជាមួយមជ្ឈដ្ឋានអ្នកប្រាជ្ញ HAVARD

ឧបនាយករដ្ឋមន្ត្រី VU VAN NINH ជួបធ្វើការជាមួយមជ្ឈដ្ឋានអ្នកប្រាជ្ញ HAVARD - ảnh 1
ឧបនាយករដ្ឋមន្ត្រី VU VAN NINH ជួបធ្វើការជាមួយមជ្ឈដ្ឋានអ្នកប្រាជ្ញ HAVARD(TTXVN)

          (VOV)_បន្តដំណើរទៅបំពេញទស្សនកិច្ចនៅអាមេរិក នាថ្ងៃទី១៨ កញ្ញា ​ឧប នាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បានជួបធ្វើការជាមួយ​មជ្ឈដ្ឋានអ្នក ប្រាជ្ញជួរមុខនៅមហាវិទ្យាល័យ HAVARD ទីក្រុង Boston រដ្ឋ ​Massachussetts។  ឧប
នាយករដ្ឋមន្ត្រី​ Vu Van Ninh និងបណ្ដាអ្នកប្រាជ្ញ ​នៃមហាវិទ្យាល័យ HAVARD  បានផ្លាស់ប្តូរ ពិភាក្សាអំពីសភាពការណ៍​នយោបាយ នាបច្ចុប្បន្នរបស់អាមេរិក  វាយតំលៃអំពីយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចរបស់វៀតណាម ប្រៀបធៀបសមិទ្ធិ​សេដ្ឋកិច្ច និងបណ្ដាការខុសប្លែករវាង​បណ្ដាខឿនសេដ្ឋកិច្ចមានកំរិតអភិវឌ្ឍន៍ស្មើ
គ្នា ដូចជា៖​ឥណ្ឌា ឥណ្ឌូណេស៊ី ចិន និង​បណ្ដាមេរៀន បទពិសោធន៍សំរាប់ខឿន សេដ្ឋកិច្ចវៀតណាម។ បណ្ដាអ្នកប្រាជ្ញ​សុទ្ធតែវាយតំលៃខ្ពស់រាល់សមិទ្ធិ​ខាងសេដ្ឋ កិច្ច សង្គម ក៏ដូចជាការធ្វើ​សមាហរណកម្មរបស់ខឿនសេដ្ឋកិច្ចវៀតណាម  ក្នុង
ប៉ុន្មាន ឆ្នាំកន្លងទៅ …លៗ។ ​រួមជាមួយនោះបណ្ដាអ្នកប្រាជ្ញក៏បាននាំ ចេញបណ្ដា ការវាយតំលៃនិងសំណូមពរ ចំពោះឧបនាយករដ្ឋមន្ត្រី​ Vu Van Ninh ស្ដីពីយុទ្ធ
សាស្ត្រកំណើនរបស់​វៀតណាម ​ក្នុងរយៈពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ