ឧបនាយករដ្ឋមន្ត្រី VU VAN NINH ទៅបំពេញទស្សនកិច្ចនៅស៊ុយអែត

ឧបនាយករដ្ឋមន្ត្រី VU VAN NINH ទៅបំពេញទស្សនកិច្ចនៅស៊ុយអែត - ảnh 1
ឧបនាយករដ្ឋមន្ត្រី VU VAN NINH ទៅបំពេញទស្សនកិច្ចនៅស៊ុយអែត(http://baodientu.chinhphu.vn/)

(VOV)_ក្នុងដំណើរទស្សនកិច្ចនៅស៊ុយអែត តាមសេចក្ដីអញ្ជើញរបស់នាយក
រដ្ឋមន្ត្រីប្រទេសនេះ នាថ្ងៃទី ១១ មេសា ឧបនាយករដ្ឋមន្ត្រីវៀត​ណាម លោក Vu Van
 Ninh បានមានជំនួបសម្ដែងការគួរសម ​ប្រធាន​រដ្ឋសភាស៊ុយអែត ជួបសន្ទនាជា
មួយរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មនិងសហ​ប្រតិប្តតិការទ្វីបអឺរ៉ុបខាងជើង និងថ្នាក់ដឹក
នាំក្រសួង ការបរទេសស៊ុយអែត ទទួលជួបថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនមួយចំនួន
របស់ ស៊ុយអែត។

មុននោះ នៅក្នុងជំនួបសន្ទនាជាមួយអភិបាលធនាគារជាតិស្ដីទីស៊ុយអែត 
លោកស្រី Kerstin Af Jochnick និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស៊ុយ​អែត Peter Norman នាថ្ងៃទី ១០ មេសា ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានសម្ដែងគោលបំណងទទួល
បានការជួយ ឧបត្ថម្ភពីរដ្ឋាភិបាលស៊ុយ​អែត ពិសេសគឺបទពិសោធន៍អភិវឌ្ឍន៍ហិ
រញ្ញវត្ថុ។ ឧបនាយករដ្ឋមន្ត្រីក៏បានស្នើស៊ុយអែតសកម្មជំរុញដំណើរការចរចារអំពីកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីភាពរាវាងវៀតណាមនិង EU និងទទួលស្គាល់ខឿនសេដ្ឋ
កិច្ចទីផ្សារសំ​រាប់វៀតណាម។ ទន្ទឹមនឹងនោះ លោក Vu Van Ninh ក៏បានអំពាវនាវ​
រដ្ឋាភិបាល​ស៊ុយអែត បន្តលើកទឹកចិត្តបណ្ដាសម្ព័ន្ធក្រុមហ៊ុនវិនិយោគ ​អាជិវកម្ម
របស់ស៊ុយអែត  ចូលរួមក្នុងទីផ្សារ​វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ