ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ចូលរួមពិធីបើកការដ្ឋានសាងសង់សំណង់សំខាន់ចំនួន២នៅខេត្ត Thai Nguyen

ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ចូលរួមពិធីបើកការដ្ឋានសាងសង់សំណង់សំខាន់ចំនួន២នៅខេត្ត Thai Nguyen - ảnh 1
ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ចូលរួមពិធី បើកការដ្ឋានសាងសង់សំណង់ សំខាន់ចំនួន២នៅខេត្ត Thai Nguyen

(VOVworld)-នាព្រឹកថ្ងៃទី២៥ធ្នូនៅខេត្ត Thai Nguyen បានរៀបចំពិធីប្រកាសពី
 ផែនការមេសម្រាប់អភិវឌ្ឍន៍មណ្ឌលទេសចរណ៍ជាតិបឹង Nui Coc ដល់ឆ្នាំ២០២៥
 ទិសដៅដល់ឆ្នាំ២០៣០ ចុះហត្ថលេខាលើកិច្ចសន្យាវិនិយោគនិងបើកការដ្ឋានសាង
 សង់ សំណង់ផ្លូវបឹង Nui Coc ។​ថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាល
លោក Vuong Dinh Hue បានចាត់ទុកថា នេះជាព្រឹត្តិការណ៍ពោរពេញទៅដោយ
 អត្ថន័យមិនត្រឹមតែសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត Thai Nguyen
ប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍មានអត្ថន័យសំខាន់សម្រាប់វិស័យទេសចរណ៍
វៀតណាមទៀតផង។ លោក Vuong Dinh Hue បានចាត់ទុកថា ជាគោលដៅ
អភិវឌ្ឍន៍ទេសចរណ៍មែន ប៉ុន្តែខេត្តក៏ត្រូវផ្តោតសំខាន់ លើការរក្សានិងការពារប្រ
 ភពធនធាន បរិស្ថានអេកូឡូស៊ីបាតបឹង និងជុំវិញបឹង Nui Coc ទៀតផង។ លោក
ឧបនាយករដ្ឋមន្ត្រីមានបំណងថា ខេត្ត Thai Nguyen នឹងក្លាយទៅជាទីមក
 ដល់គួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ