ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh ទទួលជួបទេសាភិបាលតំបន់ដែនដី អូស្ត្រាលីខាងជើង លោក Michael Gunner

(VOVWORLD) - នាព្រឹកថ្ងៃទី ៧ ខែវិច្ឆិកានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួបទេសាភិបាលតំបន់ដែនដី អូស្ត្រាលីខាងជើង លោក Michael Gunner ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៨។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh ទទួលជួបទេសាភិបាលតំបន់ដែនដី អូស្ត្រាលីខាងជើង លោក Michael Gunner - ảnh 1 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh ទទួលជួបទេសាភិបាលតំបន់ដែនដី អូស្ត្រាលីខាងជើង លោក Michael Gunner (VGP/Hải Minh)

        នៅក្នុងជំនួបនេះ លោក ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានចាត់ទុកថាដំបន់ដែនដី អូស្ត្រាលីខាងជើងមានសក្តានុពលយ៉ាងធំធេងអំពីការតភ្ជាប់ផ្លូវគមនាគមន៍ និងទេសចរណ៍ជាមួយវៀតណាម ជាពិសេសគឺជាមួយបណ្ដាខេត្តភាគខាងត្បូងវៀតណាម។ លោក ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើការយកចិត្តទុកដាក់របស់វៀតណាមចំពោះការអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់ ការបណ្តុះបណ្តាលប្រភពធនធានមនុស្ស វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាដើម ព្រមទាំងស្នើឲ្យថ្នាក់ដឹកនាំតំបន់ដែនដី អូស្ត្រាលីខាងជើង បង្កើនការផ្ដល់អាហារូបករណ៍ដល់និស្សិតវៀតណាមតាមរយៈកម្មវិធីសិក្សា StudyNT និងបង្កលក្ខណៈងាយស្រួលថែមទៀតដល់ប្រជាជនវៀតណាម ដែលកំពុងធ្វើការ និងរស់នៅទីនេះផងដែរ។

        ចំណែកឯលោក ទេសាភិបាលតំបន់ដែនដី អូស្ត្រាលីខាងជើង Michael Gunner បានអះអាងនូវការគោរពទំនាក់ទំនងជាមួយវៀតណាម ហើយត្រៀមខ្លួនរួចជាស្រេចជំរុញខ្លាំងថែមទៀតនុវកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម ការវិនិយោគនិងការអប់រំជាមួយវៀតណាម។ លោក Michael Gunner បានអបអរសាទរ និងបង្កលក្ខណៈងាយស្រួលសម្រាប់ Vietjet Air ក្នុងការបើកជើងហោះហើរទៅកាន់ Darwin ក្នុងឆ្នាំ២០១៩ ខាងមុខ ព្រមទាំងលើកទឹកចិត្តសហគ្រាសវៀតណាមពង្រឹងការបោះទុនវិនិយោគនៅតំបន់ដែនដី អូស្ត្រាលីខាងជើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ