ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជូនពរឆ្នាំថ្មីផ្នែកធនាគារ

ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជូនពរឆ្នាំថ្មីផ្នែកធនាគារ - ảnh 1
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជូនពរឆ្នាំថ្
មីផ្នែកធនាគារ(រូបថតៈ Le Thanh)


(VOVworld)-នាព្រឹកថ្ងៃទី១៥កុម្ភៈ ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជនពរបុណ្យតេតកម្មាភិបាល មន្ត្រី បុគ្គលិក
ធនាគារជាតិវៀតណាម។ នៅទីនេះ លោក Nguyen Xuan Phuc បានថ្លែងថា៖

       “ផ្នែកធនាគារគប្បីអនុវត្តន៍ឲ្យល្អថែមទៀតនូវគម្រោងការរៀបចំរចនា សម្ព័ន្ធប្រព័ន្ធធនគាពាណិជ្ជកម្មឡើងវិញដើម្បីការអភិវឌ្ឍនិរន្តរភាព​សំដៅ រួមចំណែកចូលក្នុងស្ថិរភាពរបស់ប្រទេសជាតិ។ រួមជាមួយគ្នានោះត្រូវមាន ដំណោះស្រាយបង្កើនប្រាក់បំរុងបរទេស និងរក្សាតម្លៃប្រាក់វៀតណាមដុង
ផងដែរ”។

       ក្នុងថ្ងៃដដែល​ លោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរ សុខទុក្ខនិងជូនពរបុណ្យតេតនៅធនាគារមួយចំនួនទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ