ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ចូលរួមវេទិកាច្រកផ្លូវសកល (Global Gateway) នៅទីក្រុង Brussels (ព្រះរាជាណាចក្របែលហ្សិក)

(VOVWORLD) - ទទួលតាមការអញ្ជើញរបស់ប្រធានគណៈកម្មការអឺរ៉ុប (EC) Ursula von der Leyen នៅថ្ងៃទី ២៥ ខែតុលា ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha នឹងដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញទៅចូលរួមវេទិកាច្រកផ្លូវសកល (Global Gateway) នៅទីក្រុង Brussels (ព្រះរាជាណាចក្របែលហ្សិក)។  ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅនៅថ្ងៃទី ២៥ និង ២៦ ខែតុលា។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្របែលហ្ស៊ិក - ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅសហភាពអឺរ៉ុប (EU) លោក Nguyen Van Thao បានឲ្យដឹងថា ក្នុងក្របខ័ណ្ឌនៃវេទិកានេះ ឧបនាយករដ្ឋមន្ត្រី លោកTran Hong Ha នឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយអំពីការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរថាមពល។
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ចូលរួមវេទិកាច្រកផ្លូវសកល (Global Gateway) នៅទីក្រុង Brussels (ព្រះរាជាណាចក្របែលហ្សិក) - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្របែលហ្ស៊ិក - ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅសហភាពអឺរ៉ុប (EU) លោក Nguyen Van Thao  ។ រូបថត៖ Tuan Anh/baoquocte.vn

ប្រការនេះបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត និងសកម្មភាពជាក់ស្តែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តការប្តេជ្ញាចិត្តពីសន្និសីទលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP ២៦) នៅទីក្រុង Glasgow (ចក្រភពអង់គ្លេស) ក្នុងឆ្នាំ ២០២១ ក៏ដូចជាការបង្កើតភាពជាដៃគូលើការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ ដែលវៀតណាមបានអនុវត្តជាមួយប្រទេសមួយចំនួនក្នុងក្រុមប្រទេសឧស្សាហកម្ម (G៧) និង EU កាលពីខែធ្នូកន្លងទៅ នៅពេលដែលនាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានធ្វើទស្សនកិច្ចនៅ EU។

យោងតាមឯកអគ្គរដ្ឋទូត Nguyen Van Thao ក្នុងក្របខ័ណ្ឌនៃវេទិកានេះ នឹងមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងធនាគារវិនិយោគអឺរ៉ុប (EIB) និងក្រសួងហិរញ្ញវត្ថុវៀតណាម។ នេះគឺជាជំហានជាក់ស្តែងមួយរបស់វៀតណាមក្នុងការអនុវត្តភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌។

ទាក់ទងនឹងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និង EU ឯកអគ្គរដ្ឋទូត Nguyen Van Thao បានឲ្យដឹងថា ការដែលថ្នាក់ដឹកនាំ EU នឹងជួបជាមួយឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូវៀតណាម គឺជាសក្ខីភាពបញ្ជាក់ថា EU យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាង EU និយាយរួមនិងវៀតណាមនិយាយដោយឡែកនឹងទទួលបានផ្លែផ្កាជាច្រើនជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ