ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ផែនការមេការពារបរិស្ថានគួរតែធ្វើបច្ចុប្បន្នភាពតាមគំរូកំណើនសេដ្ឋកិច្ចបៃតង

(VOVWORLD) -  នារសៀលថ្ងៃទី៣ ខែកក្កដា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាវាយតម្លៃផែនការមេការពារបរិ ស្ថានជាតិដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ផែនការមេការពារបរិស្ថានគួរតែធ្វើបច្ចុប្បន្នភាពតាមគំរូកំណើនសេដ្ឋកិច្ចបៃតង - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VOV)
ផែនការមេការពារបរិស្ថានជាតិត្រូវបានកសាងឡើងលើទស្សនៈដែលយក មនុស្សជាមជ្ឈភាព រួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតង សម្រាប់ដំណាក់កាលឆ្នាំ ២០២១-២០៣០។ ផែនការមេនេះដាក់ចេញគោលដៅទប់ ស្កាត់ និងគ្រប់គ្រងដោយម្ចាស់ការនូវការបំពុលនិងការរិចរិលបរិស្ថាន; ស្តារនិងកែ លម្អគុណភាពបរិស្ថាន; ការពារសភាពដើមនៃប្រព័ន្ធអេកូឡូស៊ីធម្មជាតិ; បង្កើតតំបន់ ការពារ ការអភិរក្សធម្មជាតិនិងជីវចម្រុះ; បង្កើតតំបន់ធ្វើប្រព្រឹត្តកម្មកាកសំណល់ប្រមូលផ្ដុំ; តម្រង់ទិសកសាងបណ្តាញត្រួតពិនិត្យ និងព្រមានបរិស្ថានលើទូទាំងប្រទេស។
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានសង្កត់ ធ្ងន់ថា៖ បរិស្ថានគឺជាសសរស្តម្ភដ៏សំខាន់មួយក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយ ចីរភាព។ ផែនការមេគួរតែត្រូវបានធ្វើបច្ចុប្បន្នភាពតាមគំរូកំណើនសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ធានាបាននូវភាពសុខដុមរមនារវាងកំណើនសេដ្ឋកិច្ច សន្តិសុខសង្គម ជាមួយនឹងការការពារបរិស្ថាន រួមចំណែកធានាលក្ខណៈជាប្រព័ន្ធរវាងបរិស្ថាន និង វិស័យសេដ្ឋកិច្ចសង្គមនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ