ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ស្នើឱ្យខេត្ត Hau Giang គ្រប់គ្រងជំងឺរាតត្បាតឱ្យបានល្អមុនពេលបញ្ចប់ការរក្សាគម្លាតសុវត្ថិភាពសង្គម

(VOVWORLD) - ខេត្ត Hau Giang ចាំបាច់ត្រូវគ្រប់គ្រងជំងឺរាតត្បាតឲ្យបានល្អមុននឹងបញ្ចប់ការរក្សាគម្លាតសុវត្ថិភាពសង្គម តាមសារាចរណែនាំលេខ ១៦ របស់នាយករដ្ឋមន្ត្រី។ 
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ស្នើឱ្យខេត្ត Hau Giang គ្រប់គ្រងជំងឺរាតត្បាតឱ្យបានល្អមុនពេលបញ្ចប់ការរក្សាគម្លាតសុវត្ថិភាពសង្គម - ảnh 1ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam អញ្ជើញជួបធ្វើការជាមួយខេត្ត Hau Giang ស្តីពីការងារបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ (រូបថត៖ VOV)

នេះគឺជាសំណើរបស់ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ នៅក្នុងកិច្ចប្រជុំផ្ទាល់ ជាមួយខេត្ត Hau Giang ស្តីពីការងារបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅថ្ងៃទី ៨ ខែសីហា។

លោកឧបនាយករដ្ឋមន្រ្តីបានស្នើថា នៅប៉ុន្មានថ្ងៃខាងមុខនេះ ខេត្ត Hau Giang ត្រូវរៀបចំផែនការដើម្បីប្រជាជននិងអង្គភាពអាជីវកម្មអាចវិលត្រឡប់ទៅរកជីវភាពប្រចាំថ្ងៃ ផលិតកម្មនិងសកម្មភាពធ្វើអាជីវកម្មក្នុងស្ថានភាពថ្មី។ ទាក់ទងនឹងការព្យាបាលអ្នកជំងឺកូវីដ -១៩ ខេត្តនឹងបែងចែកប្រភេទ F0 សម្រាប់ការព្យាបាលនិងការធ្វើចត្តាឡីស័កសមស្រប។

នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានចុះត្រួតពិនិត្យការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ នៅខេត្ត An Giang៕

ប្រតិកម្មទៅវិញ

ផ្សេងៗ