ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ស្នើឲ្យខេត្ត Dong Nai ពន្លឿនការធ្វើតេស្តរកមេរោគកូវីដ ១៩

(VOVWORLD) - នារសៀលថ្ងៃទី ២០ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញជួបធ្វើការនៅខេត្ត Dong Nai ស្តីពីការងារបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។ 
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ស្នើឲ្យខេត្ត Dong Nai ពន្លឿនការធ្វើតេស្តរកមេរោគកូវីដ ១៩ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ កាសែត Dong Nai)

ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានស្នើថា ខេត្ត Dong Nai ត្រូវពន្លឿនការធ្វើតេស្តរកមេរោគកូវីដ ១៩ ដោយផ្តោតលើទីតាំងសំខាន់ៗដូចជា មណ្ឌលឧស្សាហកម្មនិងទីកន្លែងដែលមានកម្មករប្រមូលផ្តុំច្រើន។ ឧបនាយករដ្ឋមន្រ្តីក៏បានឯកភាពជាមួយទស្សនៈរបស់ខេត្ត Dong Nai ថា ប្រមូលផ្តុំអង្គភាពអាជីវកម្មនិងប្រជាជនចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក៏ដូចជាការបើកដំណើរការផលិតកម្មអាជីវកម្មនិងសកម្មភាពនៃជីវភាពរស់នៅរបស់ប្រជាជនឡើងវិញ។ ចំពោះសំណើរអំពីវ៉ាក់សាំង លោកឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងផ្តល់អាទិភាពដល់ខេត្ត Dong Nai ក៏ដូចជាខេត្តនិងទីក្រុងភាគខាងត្បូង ដោយបែងចែកវ៉ាក់សាំងឲ្យបានឆាប់បំផុត នៅពេលដែលមានវ៉ាក់សាំង ដើម្បីឱ្យមូលដ្ឋានអាចចាប់ផ្តើមផលិតកម្មនិងអាជីវកម្មឡើងវិញក្នុងពេលឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ