ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Jardines Matheson

(VOVWORLD) -នារសៀលថ្ងៃទី១២ខែមិនា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី  លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយលោក Henry Keswich ប្រធានសម្ព័ន្ធ ក្រុមហ៊ុន Jardines Matheson ។ 
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Jardines Matheson  - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Jardines Matheson លោក Henry Keswich 

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន Jardines Matheson គប្បីផ្តោតការយកចិត្តទុកដាក់ ធ្វើការវិនិយោគលើវិស័យមួយចំនួនដូចជា ទឹកដោះគោ រថយន្ត គ្រឿងយន្ត អចលទ្រព្យ។ ទន្ទឹមជាមួយគ្នានោះ Jardines Matheson អាចបើកទូលាយចូលរួមការរៀបចំ ឡើងវិញ រចនាសម្ព័ន្ធសហគ្រាសរដ្ឋនិងអង្គការឥណ ទាននៅវៀតណាម។

        រីឯលោក Henry Keswich បានជឿជាក់ថា ជាមួយនឹងគោលនយោ បាយរបស់ រដ្ឋាភិបាលវៀតណាម Jardines Matheson នឹងជឿជាក់លើខ្លួនខណៈដែលបង្កើនការ វិនិយោគនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ