ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ទទួលជួបជាមួយប្រធានសម្ព័ន្ធសមាគមពាណិជ្ជកម្មអាមេរិក

(VOVWORLD) -នៅក្នុងពិធីទទួលជួបជាមួយប្រធានសម្ព័ន្ធសមាគមពាណិជ្ជកម្មអាមេរិក លោក Michael Kelly នាព្រឹកថ្ងៃទី២ខែឧសភានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក  Vuong Dinh Hue បានចាត់ទុកថា វៀតណាមនិងអាមេរិកជាខឿនសេដ្ឋកិច្ចពីរដែល បានបំពេញបន្ថែមសម្រាប់គ្នាទៅវិញទៅមក។ 
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ទទួលជួបជាមួយប្រធានសម្ព័ន្ធសមាគមពាណិជ្ជកម្មអាមេរិក - ảnh 1

 ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ទទួលជួបជាមួយប្រធានសម្ព័ន្ធសមាគម ពាណិជ្ជកម្មអាមេរិក លោក Michael Kelly (រូបថតៈ VGP/Thành Chung)

វៀតណាមគ្មានគោលការនាំចេញហួស កម្រិតទៅកាន់អាមេរិកទេ ត្រឹមតែផ្តោតសំខាន់នាំចេញមុខទំនិញជាប្រៀបខ្លាំងក្នុង ប្រទេសតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត បង្កើនការនាំចូលទំនិញបច្ចេកវិទ្យាខ្ពស់ ស្និទ្ធ ស្នាលជាមួយបរិស្ថានពីភាគីអាមេរិកសំដៅឆ្លើយតបនឹងតម្រូវការរបស់ សហគ្រាស និងប្រជាជននៃប្រទេសទាំងពីរ។ រដ្ឋាភិបាលវៀតណាមនឹងបង្កលក្ខណៈងាយស្រួល បំផុតសម្រាប់សហគ្រាសអាមេរិក សមស្របនឹងច្បាប់ជាតិនិងអន្តរជាតិ។ ឧបនាយក រដ្ឋមន្ត្រី លោក Vuong Dinh Hue មានបំណងថា  ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិកប្រចាំ នៅ វៀតណាម ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងសហគ្រាសអាមេរិក នឹងក្លាយ ទៅជាស្ពានសំខាន់ រួមចំណែកទៅក្នុងការអភិវឌ្ឍទំនាក់ទំនងការទូត សេដ្ឋកិច្ចនិងការ អភិវឌ្ឍរួមរវាងប្រទេសទាំងពីរនាពេលខាងមុខ។

        រីឯខ្លួនវិញ ប្រធានសម្ព័ន្ធសមាគមពាណិជ្ជកម្មអាមេរិក លោក Michael Kelly បានអះអាងថា នឹងរួមសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័ននិងសហគ្រាសនា នារបស់វៀតណាម ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ វិនិយោគទ្វេភាគី ក៏ដូចជាស្វែង រកនូវដំណោះស្រាយសម្រាប់ពិគ្រោះយោបល់ជូនរដ្ឋាភិបាលអាមេរិកនិងវៀតណាម ដោះស្រាយរាល់បញ្ហាកើតមានឡើងក្នុងការធ្វើពាណិជ្ជកម្មនិងវិនិ យោគរវាងប្រទេស ទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ